ទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បានឲ្យដឹងថា នេះមិនមែនជាការបញ្ចប់នៃជម្លោះនៅតំបន់ហ្គាហ្សានោះទេ ហើយប្រតិបត្តិការយោធានៅតែបន្តជាមួយនឹងការវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងក្នុងសន្និសីទកាសែតនៅក្រុងហ្សេរុយសាឡឹម។ រូបថត៖ THX/TTXVN |
នាយករដ្ឋមន្ត្រី Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលមានសុឆន្ទៈក្នុងការបញ្ឈប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់មួយផ្នែក ជាថ្នូរនឹងការដែលក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បានប្រកាសថា លោកនឹងគ្រាន់តែយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលអំណាចរបស់ក្រុមហាម៉ាសត្រូវលុបបំបាត់។ បច្ចុប្បន្ន ក្រុមហាម៉ាសមិនទាន់ធ្វើប្រតិកម្មចំពោះសេចក្តីប្រកាសរបស់មេដឹកនាំអ៊ីស្រាអែលទេ។
សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងបរិបទដែលយុទ្ធនាការវាយប្រហារគ្រប់ជ្រុងជ្រោយរបស់កងទ័ពអ៊ីស្រាអែល ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២៣មក នៅតែមិនទាន់សម្រេចបាននូវគោលដៅនៃការសង្គ្រោះចំណាប់ខ្មាំងទាំងអស់ និងកំទេចកងកម្លាំងហាម៉ាសទាំងស្រុង។ ស្ថានភាពជាប់គាំងនៅលើសមរភូមិបានបង្កឱ្យមានចលនាតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែលប្រឆាំងនឹងរដ្ឋាភិបាលហើយអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ ដោយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរក្សាអំណាចផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី Netanyahu ក៏ដូចជាសម្ព័ន្ធភាពកាន់អំណាច៕