(VOVworld)-នារសៀលថ្ងៃទី១៧តុលានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញទទួលជួបជាមួយលោកស្រី
Cara Abercrombie ជំនួយការរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងឱកាស
លោក ស្រីមកបំពេញទស្សនកិច្ចវៀតណាមនិងចូលរួមការសន្ទនាគោលនយោបាយ
ការពារ ជាតិទ្វេភាគីលើកទី៧។ នៅទីនេះ លោក Ngo Xuan Lich បានអះអាងថា
វៀតណាមមានបំណងសហប្រតិបត្តិការជាមួយអាមេរិកលើគ្រប់វិស័យក្នុងនោះ
មានកិច្ចសហប្រតិ បត្តិការកាពារជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ
ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ស្វាគមន៍
ចំពោះលទ្ធផលដែលទទួលបានក្នុងការសន្ទនាគោលនយោបាយការពារជាតិវៀត
ណាម-អាមេរិកលើកទី៧ នេះ លោក Ngo Xuan Lich មានបំណងថា ភាគីទាំងពីរ
បន្តបង្កើនកិច្ចសហប្រតិបត្តិការ តាមក្របខ័ណ្ឌនៃអនុស្សារណយោគយល់គ្នាដែល
ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខានាឆ្នាំ២០១៥ គឺសមស្រប
ទៅនឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយវៀតណាមនិងអាមេរិក។
|
រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញទទួលជួបជាមួយលោកស្រី Cara Abercrombie ជំនួយការរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក (រូបថតៈ qdnd) |
មុននោះនាព្រឹកថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
លោក Nguyen Chi Vinh និងលោកស្រី Cara Abercrombie បានធ្វើជាអធិបតីការ
សន្ទនា គោលនយោបាយការពារជាតិទ្វេភាគីលើកទី៧។ នៅក្នុងជំនួបនេះ ភាគី
ទាំងពីរបាន ពិភាគ្សាលើវិធានការជាច្រើន សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ឲ្យ កាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិភាព។ស្តីពីសភាពការណ៍
ក្នុងតំបន់និងលើពិភព លោក លោកស្រី Cara Abercrombie បានឲ្យដឹងថា អាមេរិក
នឹងមិនផ្លាស់ប្តូរលើការ អនុវត្តយុទ្ធសាស្ត្រ “តុល្យភាពឡើងវិញ” នៅឡើយទេ។
ក្នុងឱកាសនេះដែរ វៀតណាម និងអាមេរិកបានឯកភាពគ្នាថា ប្រទេសទាំងអស់
ត្រូវដោះស្រាយជម្លោះដោយសន្តិវិធី គោរពដាច់ខាតច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ៕