វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអ៊ីតាលី បានប្រារព្ធធ្វើឡើងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធវីដេអូ។ 
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ảnh 1 សម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាមនិងអ៊ីតាលីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (រូបថត៖ TTXVN)

នៅទីនេះ ភាគីទាំងពីរបានលើកសំណើរ និងឯកភាពគ្នាលើផែនការដែលចាំបាច់ត្រូវអនុវត្តនាពេលខាងមុខដើម្បីស្តារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័សក្រោយពីវិបត្តិជំងឺរាតត្បាត កូវីដ១៩ ព្រមទាំងត្រៀមខ្លួនជាស្រេចទាញយកផលប្រយោជន៍ដែលនាំមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យឈានឡើងកំពស់ថ្មីផងដែរ។

នៅចុងបញ្ចប់នៃសម័យប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៦ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអ៊ីតាលីក្នុងទម្រង់ជាប្រអប់សំបុត្រការទូត ហើយក៏បានឯកភាពថាសម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការចម្រុះនឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីតាលីនៅឆ្នាំ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ