ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់ស្វីស

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំនៅវៀតណាម លោក Thomas Gass។

ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់ស្វីស - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំនៅវៀតណាម
លោក Thomas Gass។ (រូបថត៖ VOV)
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា នា ពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និង ស្ថាប័នអនុវត្តច្បាប់ស្វីស ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់; ឆាប់ពន្លឿនការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធ្វើបត្យាប័ន និង ការផ្ទេរមនុស្សដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ; បង្កើតយន្តការសហប្រតិបត្តិ ការទ្វេភាគីលើវិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងបទល្មើស។ ទន្ទឹមនឹងនោះ បង្កើនការ ផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការអនុវត្តច្បាប់ ព័ត៌មានអំពីឧក្រិដ្ឋកម្ម និងសម្រប សម្រួលប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនដែលជាប់ពាក់ព័ន្ធនឹងប្រទេសទាំងពីរ។ លើសពីនេះ លើកកំពស់សមត្ថភាពជួរកម្មាភិបាលអនុវត្តច្បាប់នៃភាគីទាំងពីរ; បង្កើន ការពិគ្រោះយោបល់ ផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញ ទៅមកក្នុងដំណើរការចុះហត្ថលេខា ចូលរួម និងអនុវត្តសន្ធិសញ្ញាអន្តរជាតិដែលភាគី ទាំងពីរជាសមាជិក...
លោករដ្ឋមន្ត្រី To Lam ក៏បានស្នើឲ្យប្រទេសស្វីស ជំរុញខ្លាំង ការចែករំលែកព័ត៌មានស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងជួយឧបត្ថម្ភការហ្វឹក ហ្វឺនកម្រិតខ្ពស់សម្រាប់កងកម្លាំងសន្តិសុខដែនអាកាសរបស់វៀតណាម ព្រមទាំង ជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងរស់នៅស្របច្បាប់ក្នុងប្រទេសស្វីសផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Thomas Gass បានសង្កត់ធ្ងន់ថា ស្ថាប័នសមត្ថ កិច្ចស្វីសជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងយ៉ាងខ្លាំង ក្លាជាមួយក្រសួងនគរបាលវៀតណាមលើគ្រប់វិស័យដែលជាកង្វល់រួម ជាពិសេស លើវិស័យប្រយុទ្ធប្រឆាំងនឹងបទល្មើស និងធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេស នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ