វៀតណាមនិងសាធារណរដ្ឋឆែក បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ

(VOVWORLD) -  នាថ្ងៃទី១០ ខែមិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក ប្រធានបក្សកុម្មុយនិស្តឆែក - Morava លោក Vojtech Filip។

វៀតណាមនិងសាធារណរដ្ឋឆែក បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរ រួមសហការគ្នាដើម្បីរៀបចំនូវសកម្មភាពអបអរសាទរខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ ២០២០ខាងមុខ។ ប្រធានរដ្ឋសភាវៀតណាម ក៏មានបំណងចង់ឲ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការពារជាតិ - សន្តិសុខ អប់រំ - បណ្តុះបណ្តាល ឋាមពល ការពារបរិស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាលនិងកសិកម្មជាដើម ដើម្បីខិតខំប្រឹងប្រែង នាំទំនាក់ទំនងទ្វេភាគីឲ្យសក្តិសមជាមួយសក្តានុពលនិងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ចំណែកឯអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip មានបំណង ចង់ឲ្យថ្នាក់ដឹកនាំរដ្ឋភាវៀតណាម បន្តបង្កលក្ខណៈងាយស្រួល សម្រាប់គណៈ កម្មាធិការជំនាញធ្វើការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងបណ្តាស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ឆែកនិងវៀតណាមតែម្តង។

មុននោះ ក្នុងថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានសភាជាន់ទាបសាធា រណរដ្ឋឆែកលោក Vojtech Filip ផងដែរ។ ក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានស្នើឲ្យភាគីទាំងពីរ បន្តធ្វើអាជីវកម្មល្អរាល់សក្កានុភាពនិងឧត្តមភាពនៃភាគីនីមួយៗ ដើម្បីជំរុញនិងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ក្នុងជំនួបនេះ ប្រធានសភាជាន់ទាបសាធារណរដ្ឋឆែកបានអបអរសាទរវៀតណាមដែលជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត ព្រមទាំងមានបំណងថា វៀតណាមនឹងបន្តរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាអន្តរជាតិ ផង ដែរ៕

ប្រតិកម្មទៅវិញ