ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Nguyen Manh Hung បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការថាមពលរវាងវៀតណាម និងសិង្ហបុរី។ គម្រោងនេះនឹងក្លាយជាកាពិតយ៉ាងច្បាស់លាស់អំពីការតភ្ជាប់ថាមពលរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីពីររបស់សិង្ហបុរី លោក Tan See Leng បានសង្កត់ធ្ងន់ថា សិង្ហបុរី និងវៀតណាមមានទំនាក់ទំនងជិតស្និទ្ធ និងចែករំលែកនូវគោលដៅរួមក្នុងការសម្រេចបាននូវកម្រិតការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ គម្រោងនេះបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរដើម្បីគាំទ្រ និងសម្រួលដល់ការផ្លាស់ប្តូរថាមពលស្អាត រួមទាំងការធ្វើអាជីវកម្មអគ្គិសនីឆ្លងកាត់ព្រំដែន៕