វៀតណាមនិងសឹង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យភ័ស្តុភារ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលាឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយលោក Robert Yap នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YCH ដែលជាសហគ្រាសឈានមុខគេនៃផ្នែកភ័ស្តុភារ របស់សឹង្ហបុរី កំពុងមានបំណងវិនិយោគលើមជ្ឈមណ្ឌលភ័ស្តុភារមួយនៅវៀតណាមផងដែរ។
វៀតណាមនិងសឹង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យភ័ស្តុភារ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយលោក Robert Yap នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YCH (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Robert Yap បានលើកឡើងថា សម្ព័ន្ធក្រុមហ៊ុនYCH បានសម្រេចចិត្តចូលរួមបណ្តាក់ទុនរួមគ្នាជាមួយសម្ព័ន្ធក្រុមហ៊ុន T&T ដើម្បីវិនិយោគក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារ និងគម្រោងកំពង់ផែអន្តរជាតិនៅខេត្ត Vinh Phuc។ ជាមួយនឹងឧត្តមភាពអំពីទីតាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនោះ មជ្ឈមណ្ឌលនេះនឹងបង្កើតជាចំណុចតភ្ជាប់សម្រាប់ចរន្តនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងវៀតណាមអាស៊ាននិងទីផ្សារក្នុងតំបន់និងអន្តរជាតិ។ លោក Robert Yap បានអោយដឹងបន្ថែមថានៅក្នុងគម្រោងមជ្ឈមណ្ឌលភ័ស្តុភារ នេះក្រៅពីការផ្តល់សេវា ភ័ស្តុភារ ទំនើបបំផុតក៏នៅមានវិទ្យាស្ថានបណ្តុះបណ្តាលជំនាញភ័ស្តុភារ ផងដែរ។ បច្ចុប្បន្ននេះ គម្រោងកំពុងបញ្ចប់ជំហានត្រៀមដើម្បីអាចចាប់ផ្តើមបើកការដ្ឋានសាងសង់នៅត្រីមាសទី ៣ ឆ្នាំ ២០២០។

អញ្ជើញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានស្វាគមន៍គម្រោងវិនិយោគរបស់ YCH និង T&T ព្រមទាំងចាត់ទុកថានេះជាការបង្ហាញជាក់លាក់អំពីការអភិវឌ្ឍន៍វិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី។ យោងតាមឧបនាយករដ្ឋមន្រ្តីគោលដៅរបស់វៀតណាមគឺដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានកម្រិតអន្តរជាតិ ដើម្បីកាត់បន្ថយចំណាយសម្រាប់អាជីវកម្ម៕

ប្រតិកម្មទៅវិញ