វៀតណាមនឹងរួមជាមួយអាស៊ានសកម្មជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុងការជំរុញដំណោះស្រាយសន្តិភាពនិងចីរភាព

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅទីក្រុងញូវយ៉ក បានជួបពិភាក្សាជាមួយលោក Alounkeo Kittikhoun អតីតរដ្ឋមន្រ្តីខុទ្ទកាល័យនាយក រដ្ឋមន្រ្តីឡាវ និងជាបេសកជនពិសេសអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ដើម្បីជូន ដំណឹង ផ្លាស់ប្តូរ និងជំរុញវិធានការលើស្ថានភាពមីយ៉ាន់ម៉ា។

វៀតណាមនឹងរួមជាមួយអាស៊ានសកម្មជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុងការជំរុញដំណោះស្រាយសន្តិភាពនិងចីរភាព - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសក កម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានសង្កត់ធ្ងន់ថា វៀត ណាមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះប្រទេសឡាវក្នុងតួនាទីជាប្រធានអាស៊ាន និង បុគ្គលលោកបេសកជនពិសេសអាស៊ានក្នុងការជំរុញកិច្ចសន្ទនា ស្វែងរកដំណោះ ស្រាយសន្តិភាព និងចីរភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានអំពីការជួយ សង្គ្រោះមនុស្សធម៌នៅមីយ៉ាន់ម៉ា។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ាត្រូវតែអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ "ការ ព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច" ដែលត្រូវបានអនុម័តដោយអាស៊ាន ក្នុងនោះ អាទិភាពខ្ពស់បំផុតគឺការបញ្ឈប់អំពើហិង្សា ធានាសិទ្ធិទទួលបានជំនួយមនុស្សធម៌ សម្រាប់ប្រជាជនទាំងអស់ បង្កើតបរិយាកាសអំណោយផលដើម្បីជំរុញការសន្ទនា ដោយបរិយាប័ន្ន និងការផ្សះផ្សាផងដែរ។
សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការសម្របសម្រួលសកម្មភាពជួយសង្គ្រោះ មនុស្សធម៌ ធានាថា ទំនិញសង្គ្រោះត្រូវបានផ្ដល់ដោយផ្ទាល់ជូនប្រជាពលរដ្ឋដែលជួប ការលំបាក ជាពិសេសស្ត្រី និងកុមារ។ ក្នុងដំណើរការនេះ សហគមន៍អន្តរជាតិចាំបាច់ ត្រូវធានាការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី និងឯកភាព របស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ