(VOV)_ពិធីទទួលនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning Schmidt ដែលមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ នាយក រដ្ឋមន្ត្រី វៀតណាម លោក Nguyen tan Dung បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុង
ហាណូយ។ នៅក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានឯកភាព ជំរុញ ខ្លាំងក្លាទំនាក់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើបណ្ដាវិស័យ ៖ ប្រែប្រួលអាកាសធាតុ
បរិស្ថាន ថាមពល និងកំណើនបៃតងរវាងប្រទេសទាំងពីរ ប្រមូលផ្តុំជំរុញ កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម …។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ ដាណឺម៉ាក់ បន្តគាំទ្រវៀតណាម ក្នងុការបង្កើនទំនាក់ទំនងលើគ្រប់វិស័យ ជា
មួយ សហភាពអឺរ៉ុប EU និងអះអាងថា៖ក្នុងតួនាទីជាអ្នកសម្រុះសម្រួលនៃទំនាក់ទំនង
ASEAN – EU វៀតណាមនឹងជំរុញខ្លាំងទំនាក់ទំនង ASEAN – EU និងយាយរួម និង
អាស៊ាន និងដាណឺម់ាក់និយាយដោយឡែក។ នាយករដ្ឋមន្ត្រី ដាណឺម៉ាក់អះអាងថា៖
នឹងគាំទ្រយ៉ាង ខ្លាំងក្លាចំពោះការដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ និងសកម្មជំរុញទំនាក់ទំនង វៀតណាម – EU អោយ ខ្លាំងក្លាថែមទៀត៕
|
នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Thorning Schmidt និងនាយករដ្ឋមន្ត្រី Nguyen Tan Dung (http://baodientu.chinhphu.vn/) |
នាថ្ងៃនេះដែរ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
ទទួលជួបជាមួយ លោកស្រីHelle Schomidt នាយករដ្ឋមន្ត្រីដាណឺម៉ាក់។ នៅក្នុងជំនួប
នេះ ប្រធានរដ្ឋTruong Tan Sang បានអះអាងថាការជួយឧបត្ថម្ភ ODA របស់ដាណឺម៉ាក
ចំពោះវៀតណាម ត្រូវបានអនុវត្តប្រកបដោយមានប្រសិទ្ធភាព ទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការបោះជំហានយ៉ាងខ្លាំងក្លា។ ប្រធានរដ្ឋបាន
សង្កត់ធ្ងនថា៖វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន សំដៅជំរុញទំនាក់ទំ
នងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Schomidt ក៏បាន
អះអាងថា៖ដាណឺម៉ាក់ នឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
លើបណ្ដាវិស័យដែលដាណឺម់ាក់មានឧត្តមភាព ដូចជា៖ថាមពល កាត់បន្ថយភាពក្រីក្រ
…។ល។ នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Schomidt មានគោលបំណងថា៖ការដែល ភាគី
ទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់វិស័យ នាឆ្នាំខាងមុខនេះ នឹងបើក
ចេញឱកាសសហប្រតិបត្តិការថ្មីលើគ្រប់វិស័យ ដូចជា៖សេដ្ឋកិច្ច នយោបាយ វប្បធ៌ម
អប់រំ រវាងប្រទេសទាំងពីរ ក៏ដូចជា ជាមួយ EUដែរ៕