វៀតណាមនិងកម្ពុជា រៀបចំការហ្វឹកហាត់ជួយសង្គ្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោកជាលើកដំបូង

Chia sẻ
(VOVWORLD) - ការហ្វឹកហាត់សង្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោកឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូរ ដោយក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជារៀបចំឡើងជាលើកដំបូងនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង(កម្ពុជា)ដោយមានការចូលរួមពីមនុស្សប្រមាណ ៨០០ នាក់។
វៀតណាមនិងកម្ពុជា រៀបចំការហ្វឹកហាត់ជួយសង្គ្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោកជាលើកដំបូង - ảnh 1 កម្លាំងការពារព្រំដែននៅច្រកទ្វារព្រំដែនខេត្ត DakLak កំពុងធ្វើការយាមល្បាតតាមព្រំដែនគោក (រូបថត៖ TTXVN)

នេះគឺជាព័ត៌មានដែលបានលើកឡើងក្នុងសន្និសីសារព័ត៌មានដោយស្នងការនយោបាយចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៧រៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ។

ការហ្វឹកហាត់នេះមានគោលបំណងពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក រវាងកងទ័ពនិងប្រជាជនវៀតណាម - កម្ពុជា តាមរយៈនេះរួមចំណែកក្នុងការថែរក្សាសន្តិសុខនយោបាយ និងកសាងតំបន់ព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ