វៀតណាមធ្វើជាអធិបតីក្នុងការពិភាក្សារជាមួយបណ្តាប្រទេសស្ថាបនិកក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

Pham Huan-VOV នៅអាមេរិក
Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ តុលា នៅទីស្នាក់ការបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំការងាររវាងតំណាង វៀត ណាមនិងឯកអគ្គរដ្ឋទូត និងតំណាងប្រទេសស្ថាបនិកទាំង ១១ នៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ 
វៀតណាមធ្វើជាអធិបតីក្នុងការពិភាក្សារជាមួយបណ្តាប្រទេសស្ថាបនិកក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំការងារ (រូបថត៖ Pham Huan/VOV-Washington)

ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen Minh Vu បានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ នៃប្រទេសនានានៅសមុទ្រ។ លោកឧបការីរដ្ឋមន្ត្រី Nguyen Minh Vu បានអំពាវនាវឱ្យបណ្តាប្រទេសស្ថាបនិកបន្តរួមចំណែក និងចែករំលែកគំនិត ដើម្បីក្រុមមិត្តភក្តិអាចលើកកំពស់តួនាទីរបស់ខ្លួនក្នុងការជម្រុញ និងបញ្ជាក់តម្លៃ និងភាពរឹងមាំរបស់ UNCLOS។

លោកឯកអគ្គរដ្ឋទូត និងតំណាងប្រទេសនានាបានស្វាគមន៍ចំពោះតួនាទីស្នូល និងនាំមុខរបស់វៀតណាមនាពេលថ្មីៗនេះ រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកំពស់តួនាទី និងរូបភាពរបស់ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ។ បណ្តាប្រទេសនានាបានអះអាងថា សកម្មភាពរបស់ក្រុមបានបង្កើតវេទិកាផ្លាស់ប្តូរ និងពិភាក្សាអំពីទិដ្ឋភាពចម្រុះនៃការគ្រប់គ្រង និងការប្រើប្រាស់សមុទ្រ ដោយបន្តបញ្ជាក់ពីតម្លៃរបស់ UNCLOS ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗនៅសមុទ្រ៕

ក្រុមមិត្តភ័ក្តិគឺជាទម្រង់នៃការផ្លាស់ប្តូរ និងការសម្របសម្រួលក្រៅផ្លូវការរវាងប្រទេសនានា ជាពិសេសនៅអង្គការសហប្រជាជាតិ ដើម្បីសហការលើប្រធានបទមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្រុមមិត្តភក្តិ UNCLOS គឺជាក្រុមដំបូងដែលវៀតណាមបានផ្តួចផ្តើម និងធ្វើជាសហប្រធាននៃយុទ្ធនាការបង្កើតរបស់ខ្លួន (ជាមួយអាល្លឺម៉ង់) ក្នុងឆ្នាំ ២០២០។ ជាពិសេស ក្រុមស្ថាបនិករួមមានប្រទេសចំនួន ១២៖ អាហ្សង់ទីន កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហ្សាម៉ាអ៊ីក កេនយ៉ា ហូឡង់ នូវែលសេឡង់ អូម៉ង់ សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និងវៀតណាម។ មកដល់ពេលនេះ ក្រុមមិត្តភក្តិរបស់ UNCLOS មានជាង ១២០ ប្រទេស ដែលតំណាងឱ្យគ្រប់តំបន់ភូមិសាស្ត្រ៕ 

ប្រតិកម្មទៅវិញ