វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតភាសា អេស្ពេរ៉ាន់តូអន្ដរជាតិអេស៊ី- អូសេអានី

Chia sẻ
(VOVWORLD) -    នាព្រឹកថ្ងៃទី ២៥ ខែមេសា មហាសន្និបាតភាសា អេស្ពេរ៉ាន់តូអន្ដរជាតិអាស៊ី - អូសេអានីលើកទី ៩ ក្រោមប្រធានបទ "ភាសាអេស្ពេរ៉ាន់តូអន្ដរជាតិនិងវប្បធម៌សម្បូរបែបនៅអាស៊ីនិងអូសេអានី" ត្រូវបានបើកនៅទីក្រុង Da Nang ។
វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតភាសា អេស្ពេរ៉ាន់តូអន្ដរជាតិអេស៊ី- អូសេអានី - ảnh 1 វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតភាសា អេស្ពេរ៉ាន់តូអន្ដរជាតិអេស៊ី- អូសេអានី

មហាសន្និបាតនេះបានទាក់ទាញតំណាងភាសាអេស្ពេរ៉ាន់តូអន្ដរជាតិជាង ៣០០ នាក់មកពី ២២ ប្រទេសនៅលើពិភពលោកដែលគ្រាន់តែប្រើភាសារួមតែមួយគត់។ ភាសាអេស្ពេរ៉ាន់តូអន្ដរជាតិត្រូវបានបង្កើតឡើងដោយផ្អែកលើភាសានៃ    បណ្តាប្រទេសអឺរ៉ុបខាងលិច ទួរគី ជប៉ុននិងចិន។ ភាសាអេស្ពេរ៉ាន់តូអន្ដរជាតិក៏បានបង្កើតការជួបប្រាស្រ័យទាក់ទងអន្តរជាតិដោយមានលក្ខណៈអព្យាក្រឹតភាពសុឆន្ទៈនិងសមភាព ហើយក៏ជាភាសានៃសន្តិភាពនិងមិត្តភាពដែលបង្កើតឡើង    សម្លេងរួមសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលមិនរងឥទ្ធិពលដោយភាពខុសគ្នានៃវប្បធម៌ណាមួយឡើយ៕

ប្រតិកម្មទៅវិញ