|
រូបថតៈ thediplomat.com |
(VOVworld)-តាមប្រភពព័ត៌មានពីសមាគមអ្នកកាសែតវៀតណាមនាថ្ងៃទី២៥វិច្ឆិកា
ថា វៀតណាមធ្វើជាម្ចាស់ផ្ទះ ពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើត សហព័ន្ធអ្នកកា
សែតអាស៊ាន (១៩៧៥-២០១៥) និងមហាសន្និបាតសហព័ន្ធអ្នកកាសែតអាស៊ាន
លើកទី១៨។ ព្រឹត្តិការណ៍ទាំងអស់នេះបានប្រព្រឹត្តទៅ នាថ្ងៃទី២៧វិច្ឆិកា នៅទីក្រុង
ហាណូយ ដោយមានការចូលរួមរបស់តំណាង សាព័ត៌មានមកពីប្រទេសអាស៊ាន
និងអង្គការអន្តរជាតិមួយចំនួនទៀត។ ក្នុង ឱកាសនេះដែរ គណៈចាត់តាំងបាន
បំផុសការប្រឡងរូបថតសាព័ត៌មាន ដោយប្រធានបទ ៖ សហព័ន្ធអ្នកកាសែតអា
ស៊ានសកម្មលើកកំពស់នូវការ យល់ដឹងអំពីបំរ៉ែបំរួលអាកាសធាតុ។
សហព័ន្ធអ្នកកាសែតអាស៊ានបានបង្កើតនាថ្ងៃទី១១មិនាឆ្នាំ១៩៧៥។ តាំងពី
ចូលរួមសមាគមនេះនាខែកក្កដាឆ្នាំ១៩៩៥មក ទំនាក់ទំនងរវាង សមាគមអ្នកកា
សែតវៀតណាមជាមួយសហព័ន្ធអ្នកកាសែតអាស៊ានក៏ដូចជា បណ្តាសមាគមអ្នក
កាសែតជាសមាជិករបស់អង្គការនេះ បានមានការបោះ ជំហានយ៉ាងសកម្មនិងប្រ
កបដោយប្រសិទ្ធិភាព៕