វៀតណាម-ថៃបង្កើនកិច្ចសហប្រតិបត្តិការយោធា

Chia sẻ
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ១២ និងទី១៣ មិនា គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទៅទស្សនាតំបន់​ទី៣​កងទ័ពជើងទឹកថៃ។

(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ១២ និងទី១៣ មិនា គណះប្រតិភូយោធាជាន់
ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម បានទៅទស្សនាតំបន់​ទី៣​កងទ័ពជើងទឹកថៃ។ នៅក្នុង ជំនួបធ្វើការ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh បានសង្កត់ ធ្ងន់ទៅលើទំនាក់ទំនងសហ​ប្រតិ​បត្តិ​ការ​ការពារប្រទេស រវាងវៀតណាមនិងថៃ  ពិ
សេស គឺផ្នែកទ័ពជើងទឹក ​បាននិងកំពុងដើរតួនាទីដ៏សែនសំខាន់ចំពោះការពង្រឹងនិង
ពង្រីក ទំនាក់ទំនងមិត្តភាព ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រី Phung Quang
Thanh បានចាត់ទុកថា÷ក្នុងរយះពេលខាងមុខនេះ កងទ័ពជើងទឹកនៃប្រទេសទាំង​ពីរ
 ត្រូវ​បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ​​ដើម្បីរួមចំណែក
ធានា សន្តិភាព ស្ថិរភាពក្នុងតំបន់ បង្កបរិយាកាសងាយស្រួល​ ដើម្បីអភិវឌ្ឍន៍ប្រទេស
ជាតិ។ រដ្ឋមន្ត្រី Phung Quang Thanh បានថ្លែងថា÷​

“ ភាគីទាំងពីរបានផ្លាស់ប្តូរថា ​ក្នុងរយះពេលខាងមុខនេះ ​ត្រូវជំរុញខ្លាំង​កិច្ចសហ
ប្រតិបត្តិការ ការពារប្រទេសទ្វេភាគី។ ប្រទេសទាំងពីរនឹងជំរុញខ្លាំងការផ្លាស់ប្តូរគណះ ប្រតិភូដើម្បីរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ផ្លាស់ប្តូរអំពីវិស័យវប្បធម៌
 ព័ត៍មាន ក៏ដូចជា រួមសហការក្នុងបណ្ដាវេទិកា​ពហុភាគី។”

វៀតណាម-ថៃបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថៃ Sukumpol Suwanata និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh(giaoduc.net.vn -)

          មុននោះ ក្នុងជំនួបសន្ទនា នាថ្ងៃទី ១១ មិនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស
ថៃ Sukumpol Suwanata ភាគីទាំងពីរបានឯកភាពជំរុញកិច្ច​សហ​ប្រតិ​បត្តិការ​ការពារប្រ
ទេស ទ្វេភាគី តាមស្មារតីនៃខ្លឹមសារស្នូលរបស់​កិច្ច​ព្រម​ព្រៀង សហប្រតិបត្តិការការពារ
ប្រទេស  ដែលភាគីទាំងពីរបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ ២០១២។ ភាគីទាំងពីរក៏
បាន ឯកភាពថា÷ ថៃដើរតួនាទីជាអ្នកសម្រុះសម្រួលអាស៊ាន-ចិន នឹងជំរុញទំនាក់ទំនង អាស៊ាននិងចិន ​អភិវឌ្ឍន៍​ដ៏ល្អប្រសើរ ឈានទៅដល់ការកសាង  ក្រម​ប្រតិបត្តិ ស្តីពី
សមុទ្រ​ខាងកើត( COC) រួមចំណែករក្សារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ