នៅវេទិកានេះ តំណាងជាច្រើនបានចាត់ទុកថា សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិកនិងចិនបានបង្កើតឡើង “ប្រហោងពាណិជ្ជកម្ម”។ នេះក៏ជាឱកាសដើម្បី អោយសហគ្រាសវៀតណាមជំរុញខ្លាំងនូវការនាំចេញទៅកាន់ទីក្រុងអាមេរិក។ ប៉ុន្តែ ឱកាសនេះត្រឹមតែកើតមានឡើងក្នុងរយៈពេលខ្លីៗ ហើយសហគ្រាសត្រូវ ប្រឈមនឹងការសាកល្បងជាច្រើន។ លោក Le Trieu Dung ប្រធាននាយកដ្ឋាន ការពារពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្ម បានជម្រាបថា៖
“ក្នុងរយៈពេលកន្លងទៅ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសហ ការជាមួយក្រសួង ស្ថាប័នទាក់ទិននានាដើម្បីតាមដានស្ថានភាពនាំចេញនាំចូល ដើម្បីរកឃើញករណីមានសញ្ញាខុសច្បាប់អោយបានទាន់ពេលវេលា។ ទន្ទឹមនឹង នោះ រឹតបន្តឹងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញ ព្រមទាំងត្រួតពិនិត្យយ៉ាង ហ្មត់ចត់ករណីនាំចេញដែលមានសញ្ញារំលោភបំពានលើប្រភពទំនិញ ផងដែរ”។
នាបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកសម្រេចបាន កំណើនខ្ពស់ប្រកបដោយស្ថិរភាព។ ទំហំនាំចេញនាំចូលក្នុងឆ្នាំ២០១៨សម្រេច បានចំនួន៥៨,៨ពាន់លានដុល្លាអាមេរិក ហើយក្នុងឆមាសទីមួយឆ្នាំ២០១៩ គឺ ៣៥,៤ ពាន់លានដុល្លាអាមេរិក។ ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានៃខ្សែផ្គត់ផ្គង់ សកល នាពេលថ្មីៗនេះបានជួយអោយវៀតណាមលោតផ្លោះពីចំណាត់ថ្នាក់ទី១២ក្នុងឆ្នាំ២០១៨ឡើងចំណាត់ថ្នាក់ទី៩នាដើមឆ្នាំ២០១៩ក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសនាំចេញទៅក្នុងទីផ្សារអាមេរិក៕