វៀតណាមត្រៀមជាស្រេចបង្កឱកាសសំរាប់មជ្ឈដ្ឋានអាជីវករបារាំង។

Theo VOV -
Chia sẻ
VOV-វេទិការពន្លឿនពាណិជ្ជកម្មនិងជួយឧបត្ថម្ភ
នាំចេញលើកទី២៩ (Forum Expo 29) ទើបនឹងបាន
ប្រព្រឹត្តទៅនៅ Bobigny ទីក្រុងភាគខាងជើងរដ្ឋធានី
ប៉ារីស-បារាំង សំដៅផ្សព្វផ្សាយព័ត៌មានអំពីបណ្ដា
ទីផ្សារបរទេសសំរាប់អង្គភាព​អាជីវកម្ម​បារាំង។

វៀតណាមត្រៀមជាស្រេចបង្កឱកាសសំរាប់មជ្ឈដ្ឋានអាជីវករបារាំង។ - ảnh 1
វៀតណាមត្រៀមជាស្រេចបង្កឱកាសសំរាប់មជ្ឈដ្ឋានអាជីវករបារាំង។


        VOV-វេទិការពន្លឿនពាណិជ្ជកម្មនិងជួយឧបត្ថម្ភនាំចេញលើកទី២៩
(Forum Expo 29) ទើបនឹងបានប្រព្រឹត្តទៅនៅ Bobigny ទីក្រុងភាគខាងជើង
រដ្ឋធានីប៉ារីស-បារាំង សំដៅផ្សព្វផ្សាយព័ត៌មានអំពីបណ្ដាទីផ្សារបរទេស
សំរាប់អង្គភាព​អាជីវកម្ម​បារាំង។ ក្រៅ​ពីស្ថាប័នពាណិជ្ជកម្មរបស់បារាំង វេទិការបានប្រមូលផ្តុំវត្តមានរបស់​ដំណាងស្ថាប័ន​ពាណិជ្ជកម្មមកពី
ប្រទេសចំនួន១៦ក្នុងនោះមានវៀតណាមផង។ ឆ្លើយសម្ភាសអ្នក​យក​ព័ត៌មាននៃវិទ្យុសំលេងវៀតណាមអំពីព្រឹត្តិការណ៍នេះ លោក​Nguyen
Canh Tuong ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅ​បារាំង
បានឲ្យដឹងថា៖

        “នាបច្ចុប្បន្នបារាំងកំពុងមានការផ្លាស់ប្តូរទិសអំពីយុទ្ធសាស្ត្រ មិនត្រឹមតែ​
របស់​​បណ្ដា​ស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអង្គភាពអាជីវកម្មទៀតផង
ពីព្រោះ​ចំណាយ​វិនិយោគនិងអាជីវកម្មនៅបារាំងកាន់តែកើនឡើងពីមួយថ្ងៃ
ទៅ​មួយថ្ងៃ ធ្វើឲ្យ​កំលាំងប្រគួតប្រជែងរបស់អង្គភាពអាជីវកម្មបារាំងជួបការ
លំបាក។ ក្នុង​ពេលនោះ​បណ្ដា​ទីផ្សារកំពុងលេចចេញនៅអាស៊ី-អាគ្នេយ៍កំពុង
មាន​ឧត្តមភាព។ ​បណ្ដាកត្តានោះកំពុង​ជំរុញអង្គភាពអាជីវកម្មបារាំងឆ្ពោះចេញ
ទៅខាងក្រៅ​ដើម្បីរកឃើញរាល់ឱកាសអាជីវកម្មថ្មី​និងបង្កើតទំនាក់ទំនងមិត្ត
ទំនិញថ្មី៕”

ប្រតិកម្មទៅវិញ