វៀតណាមត្រៀមជាស្រេចការដើរតួជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ និង LDC

Chia sẻ
(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang ជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមីនា នៅទីក្រុង Doha រដ្ឋធានីនៃប្រទេសកាតា។ សន្និសីទនេះមានប្រធានបទ "ពីសក្តានុពលទៅវិបុលភាព" ដោយមានការចូលរួមពីតំណាង ៥.០០០នាក់។
វៀតណាមត្រៀមជាស្រេចការដើរតួជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ និង LDC - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ LDC លើកទី៥ នៅប្រទេសកាតា (រូបភាព៖ ក្រសួងការបរទេស)

សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍នយោបាយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការអនុវត្តរបៀបវារៈសកម្មភាព Doha រួមទាំងសសរស្តម្ភអាទិភាពចំនួន ៦។ ថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយផ្តោតលើធនធានផ្ទៃក្នុង គួបផ្សំនឹងការរួមផ្សំនៃកម្លាំងខាងក្រៅ  ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងដាក់មនុស្សជាមជ្ឈមណ្ឌល ដែលជាកម្លាំងជំរុញ និងជាគោលដៅនៃការអភិវឌ្ឍផង; អះអាងថា វៀតណាមត្រៀមជាស្រេច ដើរតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ និង LDC ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងត្រីភាគី។ ប្រធានគណៈប្រតិភូវៀតណាមក៏បានផ្តល់អនុសាសន៍មួយចំនួនក្នុងនោះ មានតម្រូវការក្នុងការពង្រឹងការចូលប្រើប្រាស់ទីផ្សារបន្ថែមទៀតសម្រាប់ LDC។ វៀតណាមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ផ្ទេរបច្ចេកវិទ្យា បង្កើនសមត្ថភាព និងជួយផ្នែកហិរញ្ញវត្ថុ LDC ក្នុងដំណើរការផ្លាស់ប្តូរបៃតង និងកាត់បន្ថយការបញ្ចេញកាបូន។ ត្រូវលើកកម្ពស់តួនាទីនៃសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang បានជួបពិភាក្សាជាមួយដៃគូនានាដូចជា គុយបា ឥណ្ឌា បេនីន អ៊ូហ្គង់ដា អេវ៉ាទីនី កាហ្សាក់ស្ថាន វេណេហ្ស៊ុយអេឡា ធនាគារពិភពលោក និងអង្គការវិទ្យាសាស្ត្រអប់រំ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ផងដែរ ៕

ប្រតិកម្មទៅវិញ