វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុន

Chia sẻ
(VOVworld)-នាពេលរសៀលថ្ងៃទី៣១ឧសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Trinh Dinh Dung និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបាន

(VOVworld)-នាពេលរសៀលថ្ងៃទី៣១ឧសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Trinh Dinh Dung និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបាន បញ្ចប់
ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសជប៉ុននិងចូលរួមសន្និសីទ អនាគតអាស៊ីលើកទី២២។

វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថ្លែងមតិក្នុងសន្និសីទ

        មុននោះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ដីធ្លីនិងទេសចរណ៍ជប៉ុន
លោក Keichi Ishi និងសម្ព័ន្ធក្រុមហ៊ុននាំមុខមួយចំនួនរបស់ជប៉ុនទៀតផង។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រី Keichi Ishi លោក Trinh Dinh Dung បានស្នើរឲ្យ ជប៉ុនបន្តការជួយឧបត្ថម្ភវៀតណាម កសាងនិងបំពេញបន្ថែមនូវមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធមានទ្រង់ទ្រាយធំរបស់ប្រទេសជាតិ។

        ក្នុងថ្ងៃដដែល លោក Trinh Dinh Dung បានជួបប្រាស្រ័យនិងពិភាគ្សាការ​ងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ជប៉ុន។​នៅទីនេះ លោកឧបនាយរដ្ឋមន្ត្រីវៀតណាមបានអះអាងថា ជប៉ុនជាដៃគូសំខាន់ជួរមុខ និងយូរអង្វេងរបស់វៀតណាម។ ក្នុងជំនួបជាមួយលោក Hiroshi Sakuma អនុ ប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi លោក Trinh
Dinh Dung បានស្នើរឲ្យសម្ព័ន្ធក្រុមហ៊ុននេះ បន្តពង្រីកសកម្មភាពវិនិយោគ ពាណិជ្ជកម្មនៅវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានគំរោងការ ហេដ្ឋារចនា
សម្ព័ន្ធ ឧស្សាហកម្មឧបត្ថម្ភនិងទាំងលើវិស័យកសិកម្ម។

        នាព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួល
ជួបជាមួយលោក Shigeki Dantani ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz ជាក្រុមហ៊ុន បរទេសដំបូងដែលមានការិយាល័យតំណាងនៅវៀតណាម (គឺពីឆ្នាំ១៩៨៦)
និង ទទួលជួបប្រធានក្រុមហ៊ុនរបស់ជប៉ុនមួយចំនួនទៀតផង។

        នាពេលរសៀលថ្ងៃទី៣១ឧសភា លោក Trinh Dinh Dung រួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡស៊ី សំដៅចូលរូមវេទិការសេដ្ឋកិច្ចពិភពលោក WEF-ASEAN៕

ប្រតិកម្មទៅវិញ