វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា

Chia sẻ

(VOVWORLD) - ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ មេសា ខាងមុខ។ នោះគឺកិច្ច ពិភាក្សាបើកចំហអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.ប អង្គការតំបន់និង អនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនា និងវិធានការកសាងជំនឿទុកចិត្ត ដើម្បីទប់ស្កាត់ ជម្លោះ។ 

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអ.ស.បឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV)
តាមការប្ដូរវេន ក្នុងខែមេសាខាងមុខនេះ វៀតណាមនឹងបន្តទទួលតំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងអាណត្តិជាសមាជិក មិនអចិន្រ្តៃយ៍ដំណាក់កាល២០២០- ២០២១។ នេះជាលើកទី២ហើយដែលវៀតណាម ចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិរបស់ខ្លួន។
ក្រៅពីខ្លឹមសារនានាដែលស្ថិតនៅក្នុងរបៀបវារៈជាប្រចាំនៃខែមេសានោះ វៀត ណាមក៏ជំរុញព្រឹត្តិការណ៍ចំនួន៤តាមគំនិតផ្ដួចផ្ដើមរបស់វៀតណាមផងដែរ។ ក្នុងនោះ ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ មេសា ខាងមុខ។ នោះគឺកិច្ច ពិភាក្សាបើកចំហអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.ប អង្គការតំបន់និង អនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនា និងវិធានការកសាងជំនឿទុកចិត្ត ដើម្បីទប់ស្កាត់ ជម្លោះ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអ.ស.ប ឲ្យដឹងថា៖ “នាបច្ចុប្បន្ន យើងត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា បញ្ហាមីយ៉ាន់ម៉ា បញ្ហានុយ ក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ឬក៏បញ្ហាស៊ីរី យេមែន និងលីប៊ី។ ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា សន្តិសុខអ.ស.ប គឺធ្វើយ៉ាងណាដើម្បីសម្របសម្រួល ស្វែងរករូបមន្តរួមដើម្បីភាគីនានា អាចធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ការសម្រេច ចិត្តដោយទាន់ពេលវេលានិងត្រឹមត្រូវបំផុត ចំពោះរាល់បញ្ហាដែលកើតមានឡើង”៕

ប្រតិកម្មទៅវិញ