វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - ជាមួយគ្នានេះ     រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថ្មីមួយចំនួន រួមមានសន្តិសុខនិងការពារជាតិផងដែរ។
វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park No Wan  (រូបថត៖ VGP/Quang Hieu)

នារសៀលថ្ងៃទី ២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម លោក Park No Wan និងសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម សមាគម ជនកូរ៉េខាងត្បូងនៅវៀតណាមរួមទាំងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខទាំង ៥ របស់កូរ៉េខាងត្បូង ដែល មកស្វែងយល់ដើម្បីបង្កើនការវិនិយោគនៅវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ការពារសិទ្ធិទ្រព្យសម្បត្តិ កែលំអរបរិយាកាសវិនិយោគអាជីវកម្ម និងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្លាំងៗ នៅលើពិភពលោកចូលមកវៀតណាម។ រដ្ឋាភិបាលវៀតណាមក៏តែងតែចាត់ទុកជោគជ័យរបស់សហគ្រាសដែលមានទុនវិនិយោគបរទេសនិយាយរួម និងសហគ្រាសកូរ៉េខាងត្បូងនិយាយដោយឡែកជាជោគជ័យរបស់ខ្លួន។ ទោះបីជា ជំងឺកូវីដ ១៩ កំពុងរាតត្បាត ប៉ុន្តែវៀតណាមនៅតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញនិងវិនិយោគិនកូរ៉េខាងត្បូងចូលមកវៀតណាមធ្វើអាជីវកម្មដោយមានបែបបទងាយស្រួលបំផុត។

ចំណែកឯឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park No Wan បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ កូរ៉េខាងត្បូងសូមកោតសរសើរចំពោះវៀតណាមដែលបានទប់ស្កាត់ការឆ្លងរាលដាលជំដឺរាតត្បាតនិងបានអនុវត្តគោលដៅពីរទន្ទឹមគ្នាប្រកបដោយជោគជ័យ។ ជាងនេះទៅ ទៀត     រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថ្មីមួយចំនួន រួមមានសន្តិសុខនិងការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ