សម័យប្រជុំជាប្រចាំលើកទី៦១ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គម។ (រូបថត៖ VNA) |
ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅ ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំជាប្រចាំលើកទី ៦១ នៃគណៈកម្មាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកការអភិវឌ្ឍសង្គមបានប្រព្រឹត្តទៅ ក្រោមប្រធានបទ “បង្កើតការងារធ្វើពេញលេញ ប្រកប ដោយផលិតភាព និងចីរភាពសម្រាប់មនុស្សទាំង អស់គ្នា ដើម្បីដោះស្រាយវិសមភាព ពន្លឿនការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។
ថ្លែងមតិក្នុងសម័យប្រជុំកាលពីថ្ងៃទី១៣ ខែកុម្ភៈ អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានអះអាងថា វៀតណាមគាំទ្រចំពោះគោលជំហរក្នុងការជំរុញការងារប្រកប ដោយចីរភាពក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសាមគ្គីភាព ដោយចាត់ទុកថា នេះជាកត្តាសំខាន់ដែលរួមចំណែកដល់ការពន្លឿនការសម្រេចរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ ដោយចាត់ទុកថា នេះជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់វៀតណាមក្នុងអំឡុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិដំណាក់កាល ២០២៣-២០២៦៕