វៀតណាមឈរលំដាប់ទី២នៅ Sea Games ២៩

Chia sẻ
(VOVWORLD) -នាថ្ងៃទី២៥សីហា ថ្ងៃប្រកួត ទី៦នៃមហោស្រពកីឡាអាស៊ីអាគ្នេយ៍២០១៧ (Sea Games 29) នៅតែជាថ្ងៃជោគជ័យមួយទៀតរបស់ក្រុមកីឡាករវៀតណាម។ វិញ្ញាសារ អត្តពលកម្មបន្តនាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍។ 


វិញ្ញាសារ អត្តពលកម្មបន្តនាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍។ កីឡាការិនី Bui Thi Thu Thao ទទួលបានមេដាយមាសនៅវិញ្ញាសារ លោតចម្ងាយនារី។ កីឡាការិនី Nguyen Thi Oanh ទទួលបានមេដាយមាសនៅវិញ្ញាសារត់៥.០០០ម៉ែត្រសម្រាប់នារី។ កីឡា ការិនី Nguyen Thi ANh Vien ទទួលបានមេដាយមាសចំនួន២គ្រឿងនៅវិញ្ញាសារ ហែលទឹករយៈ ៤០០ ម៉ែត្រ។

        រហូតមកដល់រសៀលថ្ងៃទី២៦សីហា ប្រទេសម្ចាស់ផ្ទះ ម៉ាឡេស៊ីកំពុងនាំ មុខដោយដណ្តើមបានមេដាយមាសចំនួន៧០គ្រឿងវៀតណាម ឈរលំដាប់ថ្នាក់ទី២ ដោយដណ្តើមបានមេដាយមាសចំនួន៤៣គ្រឿង ហើយសឹង្ហបុរីដណ្តើមបានមេដាយ មាសចំនួន៣៩គ្រឿង ឈរលំដាប់ថ្នាក់ទី៣៕


ប្រតិកម្មទៅវិញ