វៀតណាម​ឈរឈ្មោះ​ថ្មីម្តងទៀតជា​សមាជិក​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​អាណត្តិ ២០២៦-២០២៨

Chia sẻ
(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានប្រកាស និងអំពាវនាវឱ្យប្រទេសនានាគាំទ្រវៀតណាមក្នុងការបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨៕។
វៀតណាម​ឈរឈ្មោះ​ថ្មីម្តងទៀតជា​សមាជិក​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​អាណត្តិ ២០២៦-២០២៨ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ។ រូបថត៖ TTXVN

នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងយ៉ាងច្បាស់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវផ្តោតលើការជំរុញអាទិភាពខ្ពស់បំផុតសម្រាប់ប្រជាជន ដែលជាការទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងការការពារក្រុមងាយរងគ្រោះ ហើយបានស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអំពាវនាវឱ្យបណ្តាប្រទេសជំរុញការគោរព និងការយោគយល់គ្នាទៅវិញទៅមក មានភាពអត់ឱន រួបរួមគ្នា ឯកភាព និងគោរពភាពខុសប្លែកគ្នា ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិមនុស្ស រដ្ឋមន្ត្រី Bui Thanh Son បានអះអាងសារជាថ្មីអំពីអាទិភាពរបស់វៀតណាមនៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការការពារក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ការផ្លាស់ប្តូរឌីជីថល និងសិទ្ធិមនុស្ស។ រដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៥៦ នៅខែមិថុនាខាងមុខ វៀតណាមនឹងស្នើដំណោះស្រាយប្រចាំឆ្នាំស្តីពីការធានាសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមបានដាក់របាយការណ៍ជាតិក្រោមការត្រួតពិនិត្យជាសកលជាប្រចាំ (UPR) វដ្តទី IV ដែលក្នុងនោះបានអនុវត្តជិត ៩០% នៃអនុសាសន៍ដែលទទួលបានក្នុងឆ្នាំ ២០១៩។ រដ្ឋមន្ត្រី Bui Thanh Son បានប្រកាស និងអំពាវនាវឱ្យប្រទេសនានាបោះឆ្នោតគាំទ្រវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាថ្មីម្តងទៀត សម្រាប់អាណត្តិ ២០២៦-២០២៨៕

ប្រតិកម្មទៅវិញ