វៀតណាមជំរុញការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមទិវាជាតិនៃការផ្លាស់ប្តូរឌីជីថលនៅទីក្រុងហាណូយ។ 
វៀតណាមជំរុញការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ baochinhphu.vn)

ទិវាជាតិនៃការផ្លាស់ប្តូរឌីជីថល (១០ តុលា) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ សហគមន៍ធុរកិច្ច និងប្រជាជនទូទាំងប្រទេស ដើម្បីបន្តជំរុញការផ្លាស់ប្តូរឌីជីថលជាតិ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។

ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកការផ្លាស់ប្តូរឌីជីថលជាភារកិច្ចសំខាន់មួយក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ការផ្លាស់ប្តូរឌីជីថលត្រូវតែអនុញ្ញាតឱ្យប្រជាជន និងអាជីវកម្មទទួលបានអត្ថប្រយោជន៍ពីសេវាសាធារណៈ និងឧបករណ៍ប្រើប្រាស់ក្នុងសង្គមកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាពជាងមុន។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ផ្តោតលើការសុក្រិតយន្តការ និងគោលនយោបាយ  អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ។ ធ្វើសមកាលកម្មអភិវឌ្ឍន៍ទាំងរបៀបរបប   ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកាឌីជីថល និងធនធានមនុស្សឌីជីថល។ អនុវត្តន៍រាល់ដំណោះស្រាយដើម្បីលើកកម្ពស់ចំណាត់ថ្នាក់របស់វៀតណាមអំពី រដ្ឋាភិបាល អេឡិចត្រូនិក ផ្លាស់ប្តូរថ្មី និងសមិទ្ធភាពប្រកួតប្រជែងជាសកល តាមលក្ខណៈវិនិច្ឆ័យរបស់អង្គការអន្តរជាតិ។ បង្កើនអត្រានៃបែបបទរដ្ឋបាល ដែលដោះស្រាយតាមអ៊ីនធឺណិត។ បង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត បង្កើនកម្រិតនៃការពេញចិត្តរបស់ប្រជាជន”។

នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Manh Hung បានប្រគល់រង្វាន់នៃការឡងស្វែងរកដំណោះស្រាយសម្រាប់ការផ្លាស់ប្ដូរឌីជីថលជាតិឆ្នាំ ២០២២។

មុននោះ នាថ្ងៃទី ៩ តុលា នៅទីក្រុងហាណូយ សមាគមប្រព័ន្ធផ្សព្វផ្សាយឌីជីថលវៀតណាម ទស្សនាវដ្តី អេឡិចត្រូនិក VietTimes បានរៀបចំសិក្ខាសាលា “ពន្លឿនល្បឿននៃការផ្លាស់ប្តូរឌីជីថល - ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងអាជីវកម្ម” និងពិធីប្រគល់ពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២២។ លោក Nguyen Minh Hong ប្រធានសមាគមប្រព័ន្ធផ្សព្វផ្សាយឌីជីថលវៀតណាម ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាមបានឲ្យដឹងថា៖ “ពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២២ រួមជាមួយនឹងសិក្ខាសាលា “ពន្លឿនការផ្លាស់ប្តូរឌីជីថល - ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងអាជីវកម្ម” គឺជាសកម្មភាពជាក់ស្តែងរបស់សមាគមប្រព័ន្ធផ្សព្វ ផ្សាយឌីជីថលវៀតណាម ជួយជម្រោងជ្រែងទិវាផ្លាស់ប្តូរជាតិនៃការផ្លាស់ប្តូរឌីជីថល ថ្ងៃទី ១០ តុលា រួមចំណែកក្នុងការជំរុញកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ។ អស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា (ចាប់តាំងពីឆ្នាំ ២០១៨) ពានរង្វាន់នេះ បានលើកតម្កើងគំនិតផ្តួចផ្តើមការផ្លាស់ប្តូរឌីជីថល និងអង្គការផ្លាស់ប្តូឌីជីថលឆ្នើមចំនួន ៣៥០”។

រួមដំណើរជាមួយសហគមន៍ក្នុងដំណើរផ្លាស់ប្តូរឌីជីថល រហូតមកដល់ពេលនេះ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានបង្កើត “ច្រកទ្វារព័ត៌មានអេឡិចត្រូនិកអំពីការផ្លាស់ប្តូរឌីជីថលជាតិ” នៅអាស័យដ្ឋាន dx.gov.vn។ នេះគឺជាកន្លែងផ្តល់ព័ត៌មានដើម្បីជួយដល់អ្នកជំនួញក្នុងដំណើរផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ