លោករដ្ឋមន្រ្តី Mai Tien Dung ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៣ ខែធ្នូ នៅទីក្រុងហាណូយ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានជួបប្រជុំជាមួយគណៈ កម្មការទទួលបន្ទុកការតាក់តែងគម្រោង “សាកពិសោធន៍ការផ្លាស់ប្ដូរថ្មីការ អនុវត្តប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធបញ្ជរតែមួយតភ្ជាប់គ្នាក្នុងការដោះ ស្រាយបែបបទរដ្ឋបាល”។
ដោយអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ៦១ចុះនៅឆ្នាំ២០១៨របស់ រដ្ឋាភិបាលស្ដីពីការអនុវត្តប្រព័ន្ធបញ្ជរតែមួយ ប្រព័ន្ធបញ្ជរតែមួយតភ្ជាប់គ្នា ក្នុងការដោះស្រាយបែបបទរដ្ឋបាល រហូតមកដល់ពេលនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំង១០០%បានសម្រេចរួចរាល់ការបង្កើតផ្នែកទទួលបន្ទុក ប្រព័ន្ធបញ្ជរតែមួយនៅគ្រប់ជាន់ថ្នាក់សម្រាប់ដោះស្រាយបែបបទរដ្ឋបាល។ ក្នុងនោះ មូលដ្ឋានចំនួន ៥៩នៅក្នុងចំណោមមូលដ្ឋានសរុបទាំង៦៣ បាន បង្កើតមជ្ឈមណ្ឌលបម្រើការងាររដ្ឋបាល សាធារណៈថ្នាក់ខេត្ត។ មូលដ្ឋានជា ច្រើនក៏បានតភ្ជាប់យ៉ាងស្អិតរមួតរវាងការបង្កើតប្រព័ន្ធបញ្ជរតែមួយជា “រូបីយ៍” និងប្រព័ន្ធបញ្ជរតែមួយអេឡិចត្រូនិក ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាជនផងដែរ។ លោករដ្ឋមន្រ្តី Mai Tien Dung បានឲ្យដឹងថា៖
“ប្រព័ន្ធបញ្ជរតែមួយបានរួមចំណែកដល់ការចាត់តាំងក្បាលម៉ាស៊ីន ផ្លាស់ប្ដូរថ្មីនិងកែលម្អរបៀបធ្វើការនៃស្ថាប័នរដ្ឋនានា។ ក្រៅពីនោះ វាក៏ជួយ ធ្វើទំនើបកម្មការិយាល័យ មជ្ឈមណ្ឌលរដ្ឋបាលសាធា រណៈដោយការអនុវត្ត បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជួយប្រជាជននិងកម្មាភិបាលអាចត្រួតពិនិត្យ ក្នុងដំណើរការអនុវត្តបែបបទរដ្ឋបាលផងដែរ។ ហេតុដូច្នេះ សន្សំសម្ចៃ ពេលវេលាជាច្រើនណាស់”៕