វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងកសិកម្មជាមួយនីហ្សេរីយ៉ា

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី១៧វិច្ឆិកា ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងកសិកម្ម នីហ្សេរីយ៉ា Audu Innocent Ogbeh ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងកសិកម្មជាមួយនីហ្សេរីយ៉ា - ảnh 1វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងកសិកម្មជាមួយនីហ្សេរីយ៉ា 

នារសៀលថ្ងៃទី១៧វិច្ឆិកា ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងកសិកម្ម នីហ្សេរីយ៉ា Audu Innocent Ogbeh ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយនីហ្សេរីយ៉ា និងចាត់ទុកនីហ្សេរីយ៉ាជាដៃគូដែលវៀតណាមផ្តល់អាទិភាពនៅអាហ្វ្រីក។ ឧបនាយករដ្ឋមន្ត្រីបានស្នើអោយប្រទេសទាំងពីរត្រូវលើកកំពស់ទំនាក់ទំនងទ្វេភាគី ជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញការអនុវត្តគំរោងការណ៍ជាក់ស្ដែងនានា។

          រីឯ រដ្ឋមន្ត្រី ក្រសួងកសិកម្ម នីហ្សេរីយ៉ា Audu Innocent Ogbeh បានអោយដឹងថា៖រដ្ឋាភិបាល នីហ្សេរីយ៉ា  ស្វាគមន៍និងបង្កគ្រប់លក្ខណះងាយស្រួលដើម្បីសហគ្រាសវៀតណាមមកស្វែងរក និងធ្វើអាជីវកម្មយូរអង្វែងនៅនីហ្សេរីយ៉ា សំដៅលើកកំពស់ទំនាក់ទំនង និងពង្រីកសក្ដានុភាពនៃប្រទេសទាំងពីរ វៀតណាម-នីហ្សេរីយ៉ា ៕

ប្រតិកម្មទៅវិញ