|
រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ William Hague |
VOV-ថ្លែងមតិមុនដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទិ
២៤មេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ William Hague បានអះអាងថា
“វៀតណាមជាប្រទេស មានសក្តានុភាពដ៏ធំទូលាយនិងជាមិត្តសំខាន់
របស់អង់គ្លេស៍នៅអាស៊ី-អាគ្នេយ៍”។ រដ្ឋមន្ត្រីការបរទេស Hague បាន សំដែងនូវក្តីសប្បាយរីករាយពេលត្រូវបានមក ទស្សនកិច្ចនៅវៀត
ណាម ជាដំណើរទស្សនកិច្ចដើមដំបូងរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ មួយរូបមកកាន់ប្រទេសអាស៊ី-អាគ្នេយ៍នេះក្នុងរយៈពេល១៧ឆ្នាំកន្លងមក។
លោក Hague បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមអំពីទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រដែលប្រទេសទាំងពីរបានចុះហត្ថលេខានាឆ្នាំ២០១០បានសឲ្យ
ឃើញថាកិច្ចសន្យារបស់អង់គ្លេស៍ចង់សហប្រតិបត្តិការជាមួយវៀតណាម
ទាំងក្នុងវិស័យទ្វេ ភាគីនិងក្នុងបណ្ដាបញ្ហាដំបន់និងពិភពលោក ពីព្រោះ វៀតណាមកំពុងគាន់តែដើរ តួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើ
ឆាកអន្តរជាតិ។ អង់គ្លេស៍នាបច្ចុប្បន្នជា ប្រទេសមានទំនាក់ទំនងដៃគូ រយុទ្ធសាស្ត្រជាមួយវៀតណាម។ ចំនួនទុនវិនិយោគ សរុបរបស់អង់គ្លេស៍ នៅវៀតណាមគឺប្រមាណ២ពាន់៥រយលានដុល្លាអាមេរិកក្នុងឆ្នាំ២០១១។
នាបច្ចុប្បន្ន វៀតណាមត្រូវបានវាយតំលៃជាទីផ្សារមួយក្នុងចំណោមទីផ្សារ ចំនួន១២មានសក្តានុភាពនិងទើបនឹងលេចចេញនៅទ្វីបអាស៊ីទាក់ទាញ
បណ្ដាអង្គ ភាពអាជីវកម្មអង់គ្លេស៍៕