វៀតណាមជាមិត្តនិងដៃគូសំខាន់របស់ម៉ិចស៊ីកូនៅតំបន់អាស៊ីបូព៌ា

Chia sẻ

(VOVworld) - នារសៀលថ្ងៃទី១៩ សីហា ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក
Pham Binh Minh បានទទួលជួបសន្ទនាជាមួយគណៈ
ប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ី
-ប៉ាស៊ីហ្វ្រិករបស់រដ្ឋសភាជាន់ខ្ពស់ម៉ិចស៊ីកូ ដឹកនាំដោយលោកសប្រធាន Teofilo Torres ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់ទិ២២ សីហា។

(VOVworld) - នារសៀលថ្ងៃទី១៩ សីហា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង
ការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយគណៈ
ប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ី-ប៉ាស៊ីហ្វ្រិករបស់រដ្ឋសភាជាន់
ខ្ពស់ម៉ិចស៊ីកូ ដឹកនាំដោយលោកសប្រធាន Teofilo Torres ដែលកំពុងមានដំណើរ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់ទិ២២ សីហា។នៅទីនេះ លោក Pham​
Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមមានគោលបំណងធ្វើឲ្យទំនាក់ទំនង
មិត្តភាពសហប្រតិបតិ្តការជាមួយម៉ិចស៊ីកូលើគ្រប់វិស័តយកាន់តែស៊ីជំរៅថែមទៀត។
លោក ក៏បានស្នើរឲ្យភាគីទាំង២ រក្សាការអនុវត្តបណ្ដាយន្តការពិគ្រោះនយោបាយ
រវាងក្រសួងការបរទេសទាំង២ប្រកបដោយប្រសិទ្ធិភាព ឆាប់បានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងស្ដីពីការបង្កើតគណៈកម្មាធិការចម្រុះខាងពាណិជ្ចកម្ម វិនិយោគនិង
សហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំង២។លោក Teofilo Torres បានអះអាងថា
វៀតណាមជាមិត្តនិងដៃគូសំខាន់របស់ម៉ិចស៊ីកូនៅដំបន់អាស៊ីបូព៌ា។រដ្ឋសភាម៉ិចស៊ីកូ
សន្យានឹងបន្តគាំទ្រនិងជំរុញខ្លាំងជាងទៀតការបង្កើនទំនាក់ទំនងរវាងប្រទេសទាំង២
ក្នុងបណ្ដាវិស័យពាណិជ្ចកម្មនិងវិនិយោគកសិកម្ម អប់រំ វប្បធម៏ ឱសថបុរាណជាដើម។ភាគីទាំង២ក៏បានឯកភាពបន្តកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរ
ជាតិនិងវេទិការពហុភាគីនានាផងដែរ។

វៀតណាមជាមិត្តនិងដៃគូសំខាន់របស់ម៉ិចស៊ីកូនៅតំបន់អាស៊ីបូព៌ា - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh(ខាងស្តាំ)
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរ ទេសតំបន់អាស៊ី-ប៉ាស៊ីហ្វ្រិករបស់រដ្ឋសភាជាន់ខ្ពស់ម៉ិចស៊ីកូដឹកនាំដោយលោកសប្រធាន Teofilo Torres

មុននោះ ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ច
ការបរទេសដំបន់អាស៊ី-បាស៊ីហ្វ្រិករបស់រដ្ឋសភាជាន់ខ្ពស់ម៉ិចស៊ីកូ អនុប្រធានរដ្ឋ
សភាវៀតណាមលោក Huynh Ngoc Son មានគោលបំណងថា ក្រុមសមាជិកសភាមិត្ត
ភាពវៀតណាម-ម៉ិចស៊ីកូនឹងបន្តបង្កើនការផ្លាស់ប្ដូរមតិ គាំទ្រគ្នាទៅវិញទៅមក និង
សហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំង
២៕

ប្រតិកម្មទៅវិញ