វៀតណាមជាប្រទេសមួយ​ក្នុងចំណោមប្រទេស​ដែល​មានកំណើន​យ៉ាងឆាប់រហ័ស​បំផុត​ទាំង ៦ នៅក្នុងអាស៊ាន

Chia sẻ
(VOVWORLD) - ជាក់ស្ដែង លោក Khairussaleh បានវាយតម្លៃថា កម្លាំងពលំរបស់អាស៊ានគឺស្ថិតក្នុងភាពចម្រុះ  “លើកតម្កើងវប្បធម៌ចម្រុះ  ខណៈពេលដែលសម្រួលភាពខុសគ្នាអំពីប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គម។
វៀតណាមជាប្រទេសមួយ​ក្នុងចំណោមប្រទេស​ដែល​មានកំណើន​យ៉ាងឆាប់រហ័ស​បំផុត​ទាំង ៦ នៅក្នុងអាស៊ាន - ảnh 1ដឹកទំនិញនៅកំពង់ផែ Cat Lai (ទីក្រុងហូជីមិញ)។ រូបថត៖ Hong Dat/VNA

ខឿនសេដ្ឋកិច្ចទាំង ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមនឹងមានកំណើន ៤,២% នាឆ្នាំ ២០២៣ ពោលគឺ លើសពីអត្រាកំណើនដែលរំពឹងទុកនៃ GDP សកល(២%) ។ នេះគឺជាការវាយតម្លៃរបស់លោក Khairussaeh Ramli ប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុន Maybank (ម៉ាឡេស៊ី) នាពេលថ្មីៗនេះ។

ជាក់ស្ដែង លោក Khairussaleh បានវាយតម្លៃថា កម្លាំងពលំរបស់អាស៊ានគឺស្ថិតក្នុងភាពចម្រុះ  “លើកតម្កើងវប្បធម៌ចម្រុះ  ខណៈពេលដែលសម្រួលភាពខុសគ្នាអំពីប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦៦០ លាននាក់ និង GDP សរុបជិត ៣,៦៦ លានលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ លោក Khairussaleh បានកត់សម្គាល់ថា អាស៊ានគឺជាខឿនសេដ្ឋកិច្ចក្នុងតំបន់ធំជាងគេទី ៣ នៅអាស៊ី ហើយជាខឿនសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់។ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកអាស៊ានបានកើនឡើងនាឆ្នាំ ២០២១ រហូតដល់ ១៧៤ ពាន់លានដុល្លារអាមេរិក កើន ៤២% បើធៀបនឹងឆ្នាំ ២០២០  ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃខឿនសេដ្ឋកិច្ចតំបន់ចំពោះវិនិយោគិនពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ