វៀតណាម-ជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ ផ្ទះស្នាក់នៅនិងអភិវឌ្ឍន៌នគរ

Chia sẻ
(VOVworld)-ក្នុងសន្និសីទសេដ្ឋកិច្ចវិនិយោគវៀតណាម-ជប៉ុន ២០១៣ បានប្រ ព្រឹត្តទៅនាថ្ងៃទី២៣កញ្ញានៅទីក្រុងហាណូយ បណ្តាតំណាងចាត់ទុកថា

វៀតណាម-ជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ ផ្ទះស្នាក់នៅនិងអភិវឌ្ឍន៌នគរ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈvinhphuc.gov.vn)


(VOVworld)-ក្នុងសន្និសីទសេដ្ឋកិច្ចវិនិយោគវៀតណាម-ជប៉ុន ២០១៣ បានប្រព្រឹត្ត
ទៅនាថ្ងៃទី២៣កញ្ញានៅទីក្រុងហាណូយ បណ្តាតំណាងចាត់ទុកថា ឆ្លងតាមរយៈ
៤០ឆ្នាំ ជប៉ុនជាវិនិយោគិនសំខាន់ដែលបានជួយឧបត្ថម្ភវៀតណាម លើគំរោងការ
ណ៌ជាច្រើន នាំមកនូវផលប្រយោជន៌ជាក់ស្តែង រួមចំណែកយ៉ាង​សកម្មសម្រាប់
ការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ទំនាក់ទំនងនៃប្រ ទេសទាំងពីរ
នៅមានសក្តានុភាពជាច្រើន ក្នុងនោះមានការបើកទូលាយកិច្ច​សហប្រតិបត្តិការ
លើវិស័យផ្ទះស្នាក់នៅ និងអភិវឌ្ឍន៌នគរ។ ក៏ក្នុងសន្និសីទនេះ បណ្តាតំបន់ដូច
ជា Quang Ninh, Ha Noi, Dong Thap ទីក្រុងហូជីមិញនិង ទីក្រុងមួយចំនួនទៀត
របស់វៀតណាមបានទាក់ទងផ្ទាល់ជាមួយវិនិយោគិន ជប៉ុនដើម្បីឧ្ទេសនាមអំពី
រាល់វិស័យដែលកំពុងអភិវឌ្ឍន៌សម្រាប់ពន្លឿនវិនិ យោគ។ លោក Phung Quang
Hung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc សង្កត់ធ្ងន់ថា៖ ក្នុងរយៈ
ប៉ុន្មានឆ្នាំកន្លងទៅ​ យើងខ្ញុំបានរៀបចំផែនការរួចរាល់ តំបន់ Vinh Phuc និងត្រូវបាន
នាយករដ្ឋមន្រ្តីអនុម័តលើការរៀបចំផែនការមេ Vinh Phuc នឹងខំប្រឹងប្រែងដល់

ឆ្នាំ២០១៤ យើងខ្ញុំនឹងរៀបចំរួចរាល់ផែនការរបស់ខេត្ត។ ពីនោះ នឹងទទួល វិនិយោ
គិន មិនត្រឹមតែលើវិស័យឧស្សាហកម្មដោយឡែកប៉ុណ្ណោះ ទេថែមទាំងលើបណ្តា
វិស័យដូចជាសេវ៉ាកម្ម កសិកម្មទៀតផង។

        សន្និសីទនេះ បានទាក់ទាញអង្គការនិងតំណាងជាង៥០០នាក់ មកពីវៀត ណាមនិងជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ