វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងតារាងមេដាយ ASIAD លើកទី ១៩

Chia sẻ
(VOVWORLD) - លើវិញ្ញាសាសីដក់ កីឡាករវៀតណាមបានប្រកួតយ៉ាងរលូនក្នុងពូល A ពោលគឺដណ្ដើមបានជ័យជំនះលើក្រុមឥណ្ឌា។
វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងតារាងមេដាយ ASIAD លើកទី ១៩ - ảnh 1វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងតារាងមេដាយ ASIAD លើកទី ១៩

ក្នុងថ្ងៃប្រកួតទី១២ នៃព្រឹត្តិការណ៍កីឡាអាស៊ី (ASIAD) លើកទី ១៩ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន កីឡាការិនី Phung Thi Hue និងកីឡាការិនី Dinh Thi Huong របស់ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយសំរឹទ្ធចំនួន ២ គ្រឿងលើវិញ្ញាសា jujitsu និង karate។ លើវិញ្ញាសាសីដក់ កីឡាករវៀតណាមបានប្រកួតយ៉ាងរលូនក្នុងពូល A ពោលគឺដណ្ដើមបានជ័យជំនះលើក្រុមឥណ្ឌា។

គិតត្រឹមព្រឹកថ្ងៃទី ៦ តុលា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២០ ក្នុងតារាងមេដាយ ជាមួយមេដាយមាសំនួន ២ គ្រឿង មេដាយសំរឹទ្ធចំនួន ៣ គ្រឿង និងមេដាយប្រាក់ចំនួន ១៦ គ្រឿង។ ប្រតិភូកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី៕

ប្រតិកម្មទៅវិញ