រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសសិង្ហបុរី Albert Chua (រូបថត៖ Tuan Anh/baoquocte.vn) |
នាថ្ងៃទី ១៨ ឧសភា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Albert Chua ក្នុងឱកាសដែលលោកអនុរដ្ឋមន្ត្រីមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ១៥ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-សិង្ហបុរី។ លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងទូលំទូលាយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់នយោបាយ។ លោករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យបន្តលើកកម្ពស់តួនាទីសំខាន់នៃយន្តការនេះ ក្នុងការពិនិត្យឡើងវិញ និងស្នើទិសដៅកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Albert Chua បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សិង្ហបុរីក្នុងតំបន់; ធុរកិច្ចសឹង្ហបុរីកាន់តែច្រើនឡើងចាប់អារម្មណ៍ និងចង់បើកការវិនិយោគ និងអាជីវកម្មរបស់ខ្លួននៅវៀតណាម។ លោកអនុរដ្ឋមន្ត្រីក៏បានគាំទ្រចំពោះវៀតណាម និងសិង្ហបុរី ដែលត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន ព្រមទាំងបានឯកភាពពង្រឹងការពិគ្រោះយោបល់ និងការផ្លាស់ប្តូរនៅវេទិកាតំបន់ និងអន្តរជាតិ៕