រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung។ រូបថត៖ quochoi.vn |
ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាលទី១៥ សមាជិកសភាបានពិភាក្សានៅសាលប្រជុំ ស្ដីពីគម្រោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)។
បំភ្លឺជូនរដ្ឋសភា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានមានប្រសាសន៍ថា ផែនការនានាក្នុងគម្រោងច្បាប់ធានារ៉ាប់រងសង្គមដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំនេះ បានរួមចំណែកដល់ការរៀបចំស្ថាប័ននូវគោលការណ៍ធានារ៉ាប់រងសង្គមពហុស្រទាប់ និងធានារ៉ាប់រងសង្គមជូនប្រជាជនទាំងមូល ជំនះពុះពារលើការលំបាក ការជំពាក់ជំពិននាបច្ចុប្បន្ននេះ។
ទាក់ទងនឹងការជួយឧបត្ថម្ភសោធនសង្គមលោករដ្ឋមន្ត្រីបានអះអាងយ៉ាងច្បាស់លាស់ថា នេះគឺជាលើកដំបូងហើយក្នុងប្រព័ន្ធធានារ៉ាប់រងសង្គមពហុស្រទាប់។ ការជួយឧបត្ថម្ភសោធនសង្គម ត្រូវបានថវិការដ្ឋធានាជូនពលករដែលមានអាយុច្រើន ហើយគ្មានប្រាក់សោធននិវត្តន៍ និងគ្មានធានារ៉ាប់រងសង្គមប្រចាំខែ។ ទន្ទឹមនឹងនោះមានគោលនយោបាយកៀរគរធនធានសង្គមបន្ថែមទៀតដល់មុខសញ្ញានេះឲ្យមានជំនួយឧបត្ថម្ភច្រើនជាងផងដែរ៕