|
សន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេសអាស៊ានបើកទូលាយ (ADSOM+) បានប្រព្រឹត្តទៅនាថ្ងៃទី៤មេសានៅប្រទេសប៊្រុយណេ |
VOV-សន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេសអាស៊ានបើក
ទូលាយ (ADSOM+) បានប្រព្រឹត្តទៅនាថ្ងៃទី៤មេសានៅប្រទេសប៊្រុយណេជា
មួយការចូលរួមរបស់អនុរដ្ឋមន្ត្រីអគ្គលេខាធិការការពារជាតិដំណាងមកពី
ប្រទេសចំនួន១៨ជាសមាជិក ADMM+ (ប្រទេសសមាជិកអាស៊ានទាំង១០និង
ប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួន៨ប្រទេស) រួមជាមួយដំណាង
លេខាធិការដ្ឋានអាស៊ាន។ ថ្លែងមតិនៅសន្និសីទ ឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ជាប្រទេស
មួយនៅសមុទ្រខាងកើត វៀតណាមសន្យានិងស្នើរបណ្ដាភាគីដោះស្រាយ
ជំលោះដោយសន្តិវិធី លើមូលដ្ឋានបើកចំហរតម្លាភាពគោរពបណ្ដាកិច្ច
ព្រមព្រៀងអន្តរជាតិនិងដំបន់ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ
អំពីច្បាប់សមុទ្រឆ្នាំ១៩៨២សេចក្តីថ្លែងការសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC) សេចក្តីថ្លែងការ៦ខរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើតឆ្នាំ២០១២
និងរួមគ្នាខំប្រឹងប្រែងទទួលឲ្យបានក្រមប្រត្តិបត្តិនៅសមុទ្រខាងកើត (COC)។ វៀតណាមស្នើរបណ្ដាប្រទេសមិនប្រើប្រាស់អំពើរហឹង្សាចំពោះអ្នកនេសាទ
និងពលករសន្តិភាពលើសមុទ្រ។ ប្រធានគណៈប្រតិភូចិន ឧត្តមសេនីយ៍ទោ
Jian Guo អគ្គសេនាធិការរងកងទ័ពរំដោះប្រជាជនចិនក៏អះអាងថា កិច្ចព្រម
ព្រៀងដើម្បីទទួលបាន COC ជាកត្តាគិន្លឹះក្នុងការដោះស្រាយបណ្ដាបញ្ហា
លើសមុទ្រខាងកើត។
សន្និសីទបានព្រមព្រៀងលើការផ្ដើមគំនិតថ្មីរបស់វៀតណាមអំពីការ
បង្កើតក្រុមជំនាញការអំពីសកម្មភាពរាវរកគ្រាប់បែកមីនមនុស្សធម៍ ឯកភាព
ដាក់ចូលសេចក្តីថ្លែងការរួមរបស់ ADMM+ លើកទី២និងគាំទ្រវៀតណាម
រួមជាមួយឥណ្ឌាធ្វើសហអធិបតីដើម្បីអនុវត្តការផ្ដើមគំនិតនេះក្នុងប៉ុន្មាន
ឆ្នាំខាងមុខ៕