|
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបសន្ទនាជាមួយនាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។ |
VOV-នាថ្ងៃទី៣មេសានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Bortnikov នាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ីដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់
ពីថ្ងៃទី២ដល់ថ្ងៃទី៤មេសា។ រដ្ឋមន្ត្រី Phung Quang Thanh បានវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនិងជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹង
បង្កើនចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេស
ទាំងពីររវាងក្រសួងការពារប្រទេសវៀតណាមនិងស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។
នៅពិធីទទួលជួបសន្ទនាភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការសំដៅបង្កើនកិច្ច
សហប្រតិបត្តិការរួមចំណែករក្សាសន្តិភាពសន្តិសុខក្នុងដំបន់និងលើពិភពលោក៕