វៀតណាមចូលរួមសន្និសីទបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) -សន្និសីទបញ្ជាការដ្ឋានកង ទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី១០ (PACC-10) និង សិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤១ (PAMS-41) បាន បើក នាថ្ងៃទី១៨កញ្ញានៅរដ្ឋធានីសេអ៊ូលប្រទេស កូរ៉េខាងត្បូងក្រោមប្រធានបទ “ឯកភាពខ្នះ ខ្នែង កសាងដៃគូយោធា-ស៊ីវិលក្នុងកងកម្លាំង ទ័ពជើងគោក ទប់ទល់ ជាមួយការសាកល្បងសន្តិសុខក្រៅប្រពៃណី”។ 


គណៈប្រតិភូក្រសួងការពារប្រ ទេសវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Pham Hong Huong អគ្គសេនា ធិការរងកងទ័ពប្រជាជនវៀត ណាម ចូលរួមរាល់ព្រឹត្តិការណ៍ពោលខាងលើ។ សន្និសីទ PCCA ជាវេទិកា ដើម្បីបញ្ជាការដ្ឋានកងទ័ពជើងគោកនៃប្រទេសនានា ក្នុងតំបន់ ផ្លាស់ប្តូរទស្សនៈអំពីរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស បង្កើត និងបង្កើនទំនាក់ទំនង ជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងតំបន់។ ការដែលក្រសួងការពារប្រទេសវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺបន្តអះអាងនូវតួនាទីសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាម ចំពោះបញ្ហាអន្តរជាតិនានាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។

        ក្នុងឱកាសនេះ លោក Pham Hong Huong បានអញ្ជើញទទួលជួបទ្វេភាគី ជាមួយប្រធានគណៈប្រតិភូកូរ៉េខាងត្បូង ជប៉ុន ចិននិងអាមេរិកផងដែរ៕


ប្រតិកម្មទៅវិញ