វៀតណាមចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅសឹង្ហបុរី

Chia sẻ

(VOVworld)-នាថ្ងៃទី២៧កុម្ភៈ រដ្ឋមន្រ្តីក្រសួងឧស្សាហ-
ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានដឹក
នាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទចង្អៀត
ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅសឹង្ហបរី។

វៀតណាមចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅសឹង្ហបុរី - ảnh 1
រដ្ឋមន្រ្តី Vu Huy Hoang (ខាងឆ្វេង) (រូបថតៈ TTXVN ប្រចាំនៅសឹង្ហបុរី)


(VOVworld)-នាថ្ងៃទី២៧កុម្ភៈ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក
Vu Huy Hoang បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ ចង្អៀតថ្នាក់រដ្ឋមន្រ្តី
សេដ្ឋកិច្ចអាស៊ាននៅសឹង្ហបុរី។ សន្និសីទលើកនេះ​មានការចូលរួមពីរដ្ឋមន្រ្តីរបស់
ប្រទេសជាសមាជិកអាស៊ានចំនួន៩រូបនិងអគ្គលេខាធិការអាស៊ានលោក  Le Luong
Minh។ គោលដៅនៃសន្និសីទនេះគឺ ជម្រុញការងារត្រៀមរៀបចំឲ្យការបង្កើត
សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ២០១៥។

        មុននោះ នាថ្ងៃទី២៦កុម្ភៈ បណ្តាមន្តី្រសេដ្ឋកិច្ចជាន់ខ្ពស់របស់អាស៊ាន បាន
មានការប្រជុំសម្ងាត់ ដើម្បីត្រៀមរៀបចំរបៀបវារៈសម្រាប់សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច
លើកនេះ។ ក្នុងសន្និសីទនេះ​ មន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់បានពិនិត្យដំណើការ អនុវត្តន៍
រាល់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេស​ជប៉ុន ចិន
កូរ៉េខាងត្បូង​ អូស្រ្តាលី (ASEAN+1 FTAs) និងពិភាក្សាអំពីកិច្ចការមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ