វៀតណាមចូលរួមមហាសន្និបាត WIPO ឆ្នាំ ២០១៩ និងបញ្ជូនឯកសារសូមចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេ ស្តីពីការចុះឈ្មោះគំនូរឧស្សាហកម្មអន្តរជាតិ

Chia sẻ

(VOVWORLD) -  សម័យប្រជុំលើកទី៥៩នៃមហាសន្និបាតបណ្តាប្រទេសជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) បានបើកនៅថ្ងៃទី ៣០ ខែកញ្ញានៅទីក្រុង ហ្សឺណែវប្រទេសស្វីស។ សន្និសីទនេះ បានទាក់ទាញការចូលរួមរបស់ប្រតិភូជាង ១០០០ នាក់មកពី ១៩១ ប្រទេសជាសមាជិកភាព។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Chu Ngoc Anh។

វៀតណាមចូលរួមមហាសន្និបាត WIPO ឆ្នាំ ២០១៩ និងបញ្ជូនឯកសារសូមចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេ ស្តីពីការចុះឈ្មោះគំនូរឧស្សាហកម្មអន្តរជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ 

ថ្លែងមតិនៅពិធីបើកសម័យប្រជុំ រដ្ឋមន្ត្រីលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ អាស៊ានកំពុងបង្កើនការអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ដើម្បីស៊ីចង្វាក់ជាមួយនឹងបដិវត្តឧស្សាហកម្ម ៤.០។ នៅក្នុងមហាសន្និបាតនេះ ប្រទេសម៉ាឡេ ស៊ីនឹងបញ្ជូនឯកសារដើម្បីសូមចូលរួមពិធីសារម៉ាឌ្រីដស្តីពីការចុះបញ្ជីពាណិជ្ជសញ្ញាអន្តរជាតិដោយបង្កើន ចំនួនសមាជិកអាស៊ានចូលរួមក្នុងសន្ធិសញ្ញានេះឡើងដល់ចំនួន ៩ ប្រទេស។ កម្ពុជាក៏នឹងបញ្ជូនឯកសារនានាដើម្បីចូលជាសមាជិកអនុសញ្ញា ប៊ែនដែរហើយប្រទេសវៀតណាមនឹងបញ្ជូនឯកសារដើម្បីចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេសម្រាប់ការចុះបញ្ជីអន្តរជាតិលើគំនូរឧស្សាហកម្ម។ រីឯភាគីវៀតណាមវិញ លោករដ្ឋមន្រ្តី Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមបានផ្សព្វ ផ្សាយនូវគោលនយោបាយនិងវិធានការជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើង នូវសន្ទស្សន៍ច្នៃប្រឌិតរបស់វៀតណាម (GII)។ ជាលទ្ធផល សន្ទស្សន៍ GII របស់វៀតណាមបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺ ឆ្នាំ ២០១៨, GII របស់វៀតណាមបានកើន ៣ កម្រិត ឈរលំដាប់ទី ៤២ ដែលជាប់ចំណាត់ថ្នាក់ លេខ ១ ក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមទាប។

នៅខាងក្រៅនៃសន្និសីទនេះ លោករដ្ឋមន្រ្តី Chu Ngoc Anh បានជួបពិភាក្សាជាមួយអគ្គនាយក WIPO លោក Francis Gurry ។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានប្រគល់ឯកសារសូមចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេចំពោះអគ្គនាយកនៃអង្គការ WIPO។ ជាមួយនឹងការចូលជាសមាជិកនេះ ប្រទេសវៀតណាមឥឡូវនេះគឺជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិទាំងបី ពោលគឺ ប្រកាសនីយបត្រតក្កកម្ម ពាណិជ្ជសញ្ញានិង គំនូរឧស្សាហកម្មដែលគ្រប់គ្រងដោយ WIPO៕

ប្រតិកម្មទៅវិញ