វៀតណាមចូលរួមផ្សារណាត់សំណង់អន្តរជាតិនៅគុយបា

Chia sẻ
(VOVworld)-ផ្សារណាត់សំណង់អន្តរជាតិគុយបា “FECONS ២០១៦” បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩មេសា​នៅរដ្ឋធានីឡាហាវ៉ាន់

វៀតណាមចូលរួមផ្សារណាត់សំណង់អន្តរជាតិនៅគុយបា - ảnh 1
វៀតណាមចូលរួមផ្សារណាត់សំណង់អន្តរជាតិនៅគុយបា (រូបថតៈ baomoi)


(VOVworld)-ផ្សារណាត់សំណង់អន្តរជាតិគុយបា “FECONS ២០១៦” បានប្រព្រឹត្ត
ទៅ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩មេសា​នៅរដ្ឋធានីឡាហាវ៉ាន់ប្រទេសគុយបា ដែលទាក់
ទាញ ការចូលរួមរបស់អង្គភាពអាជីវកម្មជាង២០០មកពី២៩ប្រទេស លើពិភពលោក
ក្នុងនោះ មានការចូលរួមជាលើកដំបូងរបស់ក្រុមហ៊ុនសំណង់​មួយចំនួនរបស់វៀត
ណាម។ ចូលរួមផ្សារណាត់លើកនេះ  អគ្គក្រុមហ៊ុន Viglacera វៀតណាមបានតាំង
បញ្ហាញផលិតផលប៉សឺឡែនសម្រាប់បន្ទប់ទឹក ឥដ្ឋការ៉ូ  ជាដើម បានទាក់ទាញ ទស្សនិកជនជាច្រើនកុះករ។ នៅខាងក្រៅផ្សារណាត់នេះ Viglacera បានចុះហត្ថលេ
ខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នាំចេញនិង នាំចូលសំណង់ជាមួយក្រុមហ៊ុន
IMCO របស់គុយបា និងកិច្ចព្រមព្រៀងបង្កើត សាជីវកម្មជាមួយសម្ព័ន្ធក្រុមហ៊ុន
GEICON របស់គុយបាផងដែរ។

        ក្នុងឱកាសនេះដែរ Viglacera បានបើកសម្ភោធការតាំងបង្ហាញផលិតផលដំបូង
នៅរដ្ឋធានីឡាហាវ៉ាន់៕

ប្រតិកម្មទៅវិញ