ស្ថានទូតវៀតណាមនៅ អេហ្ស៊ីបបានចូលរួមផ្សារណាត់នេះដោយតាំងបង្ហាញនូវមុខទំនិញកសិ-រុក្ខនិងជល ផលដូចជា តែ អង្ករ កាហ្វេ ស្វាយចន្ទី រួមទាំងព័ត៌មានផ្សព្វផ្សាយអំពីមុខទំនិញជល ផលមួយចំនួនដូចជាត្រីប្រា និងបង្គារក្លាសេជាដើម។ យោងតាមលោក Pham The Cuong ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបថា គោលដៅ ចូលរួមផ្សារណាត់ឆ្នាំនេះគឺសំដៅបង្កើនការផ្សព្វផ្សាយផលិតផលវៀតណាមទៅកាន់ ទីផ្សារអេហ្ស៊ីបនិងតំបន់មជ្ឈឹមបូព៌ា-ទ្វីបអាហ្វ្រិកក៏ដូចជាឧទ្ទេសនាមនូវសក្កានុភាព ឱ កាសពន្លឿនពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមជាមួយប្រទេសនានាក្នុងតំបន់។ នៅ ក្នុងពិធីបើក សហគ្រាសអន្តរជាតិជាច្រើន បានមកទស្សនាស្តង់តាំងបង្ហាញទំនិញវៀត ណាម ដើម្បីស្វែងយល់នូវផលិតផលនានានិងបានឲ្យដឹងថា សហគ្រាសទាំងអស់នេះមាន បំណងចូលរួមផ្សារណាត់នៅវៀតណាមក្នុងឆ្នាំ២០១៨៕