|
វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូ
ច្នេះ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម លោក Hong
Xiaoyongនាថ្ងៃទី១៧ សីហា។ តាមនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា៖ ប្រ
ទេសទាំងពីរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិង
វិស័យមានសក្ដានុភាពជាច្រើន ទន្ទឹមនឹងនោះ ក៏ត្រូវបន្តជំរុញខ្លាំងកិច្ចសហប្រតិប
ត្តិការរវាងជំនាន់វ័យក្មេង យុវជនជាមួយគ្នា ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅ
មក រវាងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយឯកអគ្គរដ្ឋ
ទូតជំរុញសកម្មភាពសហប្រតិបត្តិការរវាងបណ្ដាក្រសួង ស្ថាប័ននិងតំបន់របស់ចិន
ជាមួយភាគីវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងនានាប្រកបដោយប្រសិទ្ធិភាព
ដោះស្រាយរាល់ការជំពាក់ជំពិននានា ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ។ ចំពោះបំរ៉ែបំរួល នាពេលថ្មីៗនេះនៅលើសមុទ្រ នាយករដ្ឋមន្ត្រី វៀតណាម
បានចាត់ទុកថា៖ភាគីទាំងពីរត្រូវអនុវត្តយ៉ាងម៉ត់ចត់ការព្រមព្រៀងរវាងថ្នាក់ដឹក
នាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ខំប្រឹងប្រែងដោះស្រាយជំលោះដោយសន្តិវិធី
សមស្របជាមួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ
ស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
រីឯ ឯកអគ្គរដ្ឋទូត Hong Xiaoyong បានលើកច្បាស់ថា៖បក្ស រដ្ឋចិន ជានិច្ច
កាលមានគោលបំណងជំរុញខ្លាំងក្លាថែមទៀត ទំនាក់ទំនងវៀតណាម-ចិន លើគ្រប់
វិស័យ ពិសេសគឺក្នុងសភាពការណ៍ទំនាក់ទំនងអន្តរជាតិនិងតំបន់មានបំរ៉ែបំរួលដ៏
ស្មុគ្រស្មាញ។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត Hong Xiaoyong
សង្ឃឹមថា៖ភាគីទាំងពីរគ្រប់គ្រងល្អ រាល់ការខ្វែងគំនិតនៅលើសមុទ្រ គ្រប់គ្រង
ព័ត៍មានអោយបានល្អ មិនជះឥទ្ធិពលទៅលើទំនាក់ទំនងមិត្តភាពប្រពៃណីរវាង
បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕