វៀតណាម-ចិនជំរុញការអនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេស សភាប្រជាជនចិន ដឹកនាំដោយអនុប្រធានគណៈកម្មាធិការ លោក Fu Ziying ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី ១៧ មិថុនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានស្នើឲ្យរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន បន្តរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ ក៏ដូចជាគ្រប់កម្រិត ព្រមទាំងដាក់ចេញនូវយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
វៀតណាម-ចិនជំរុញការអនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Quang Phuong និងអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាប្រជាជនចិន លោក Fu Ziying  (រូបថត៖ quochoi.vn)

បន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបង្កើនការផ្លាស់ប្តូរមិត្តភាពរវាងអង្គការ ប្រជាជន និងជំនាន់យុវជនប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើសកម្មភាពរបស់រដ្ឋសភា និងស្ថាប័នរបស់ខ្លួន; ពង្រឹងតួនាទីត្រួតពិនិត្យក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា។

រីឯខ្លួនវិញ លោក Fu Ziying បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខ អាទិភាពសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺការបន្ត និងលើកកម្ពស់ប្រពៃណីមិត្តភាព; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

កាលពីរសៀលម្សិលមិញផងដែរ អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Fu Ziying, អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានស្នើឲ្យចិនបន្តបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្ម ជលផល ផ្លែឈើ និងសាច់សត្វ បសុបក្សីពីប្រទេសវៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការដឹកជញ្ជូន ជាពិសេសផ្លូវដែក បង្កើនការទាក់ទាញការវិនិយោគគុណភាពខ្ពស់ពីប្រទេសចិនទៅវៀតណាម។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ស្នើរឲ្យភាគីទាំងពីរគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គ្រប់គ្រងការខ្វែងគំនិតគ្នានៅសមុទ្រឱ្យបានល្អ រក្សាសន្តិភាព និងស្ថិរភាព ហើយកុំឱ្យការខ្វែងគំនិតគ្នានៅសមុទ្រប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕

ប្រតិកម្មទៅវិញ