|
វៀតណាមចុះឈ្មោះសំណុំឯកសារចំនួន២ជាបេតិក្ខភ័ណ្ឌឯកសារក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោក (Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីកុ្រង Hue ភាគកណ្ដាលវៀតណាម
ខេត្ត Thua Thien Hue សហការជាមួយគណៈកម្មការកម្មវិធីអនុស្សារវរីយ៍ពិភព
លោកតំបន់អាស៊ី-ប៉ា ស៊ីហ្វិក (MOWCAP) ចំណុះអង្គការអប់រំវិទ្យសាស្ត្រនិង
វប្បធម៌របស់ អ.ស.ប. (UNESCO) បានប្រព្រឹត្តទៅសន្និសីទពេញអង្គរលើកទី
៧។ សន្និសីទលើកនេះនឹងពិនិត្យមើលសំណុំ ឯកសារចំនួន ១៦ របស់ប្រទេស
ចំនួន ១០ ដែលចុះឈ្មោះទទួលស្គាល់ជាបេតិក្ខភ័ន្ធឯកសារ ក្នុងកម្មវិធីពោល
ខាងលើនាឆ្នាំ ២០១៦។ វៀតណាមបានដាក់សំណុំឯកសារចំនួន ២ គឺ៖
«កំណាព្យលើសំណងស្ថាប្យកម្មនៅរាជធានីបុរាណ Hue» និង «បន្ទះឈើ
ចម្លាក់អក្សរបុរាណ Phuc Giang» នៅខេត្ត Ha Tinh។ លោកស្រី Dang Thi
Bich Lien អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បាន
ឲ្យដឹងថា៖
«បណ្ដាសកម្មភាពសកម្មនៃគណៈកម្មាធិការបេតិក្ខភ័ន្ឌពិភពលោក
បាននាំមកនូវលទ្ធ ផលដ៏ធំធេង ទទួលស្គាល់និងលើកដម្កើងបេតិក្ខភ័ន្ធ
ឯកសាររបស់ប្រទេសនានាក្នុងតំបន់។ រួមជាមួយគ្នានោះ គឺជាផែនការ
ជាក់ស្តែងដើម្បីការពារបេតិក្ខភ័ន្ធនេះរួមជាមួយការលើក កំពស់ចំណះ
ដឹងរបស់សហគមន៍ កំរិតគ្រប់គ្រងបេតិក្ខភ័ន្ធ ហើយកសាងឡើងបណ្តាញ
តភ្ជាប់រវាង UNESCO ជាមួយប្រទេសនានាក្នុងតំបន់តាមរយៈកិច្ចការពារ
បេតិក្ខភ័ន្ធ៕»