វៀតណាមគោរពការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាម លោកចាយណាវុធ។
វៀតណាមគោរពការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Vo Van Thuong បានសម្តែងក្តីសប្បាយរីករាយអំពីទំនាក់ទំនងវៀតណាម - កម្ពុជា ដែលកាន់តែអភិវឌ្ឍន៍ ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងជាមួយកម្ពុជា។

លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយជឿជាក់ថាកម្ពុជាពិតជានឹងទប់ស្កាត់ និងគ្រប់គ្រងជំងឺ ហើយធានាការ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលយ៉ាងឆាប់ៗបំផុត។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែក និងជួយឧបត្ថម្ភក្នុងលក្ខខណ្ឌនិងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកជួយកម្ពុជាជំនះពុះពារលើការលំបាកក្នុងដំណើរការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

លោក Vo Van Thuong មានបំណងថាស្ថានទូតនឹងបន្តធ្វើជាស្ពានតភ្ជាប់ ដើម្បីកម្មាភិបាល ផ្នែក និងខេត្ត ក្រុងនៃភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ