វៀតណាមគោរពកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជន៍រួមអភិវឌ្ឍន៍ជាមួយអេហ្ស៊ីប

Theo VOVWORLD -
Chia sẻ

Vovworld-នារសៀលថ្ងៃទី១៥មករា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​អេហ្ស៊ីបលោក Mohamed Reda Kamel El Taify ដែលមកជំរាបលាក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការងារនៅវៀតណាម។

វៀតណាមគោរពកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជន៍រួមអភិវឌ្ឍន៍ជាមួយអេហ្ស៊ីប - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតអេហ្ស៊ីបលោក Mohamed Reda Kamel El Taify (vietnamplus)

        Vovworld-នារសៀលថ្ងៃទី១៥មករា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​
អេហ្ស៊ីបលោក Mohamed Reda Kamel El Taify ដែលមកជំរាបលាក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការងារនៅវៀតណាម។

        ថ្លែងមតិនៅពិធីទទួលជួបសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ស្នើរ​ភាគីទាំងពីររៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី៥យ៉ាង​ចាប់​រហ័សដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មគាំទ្រគ្នាទៅ​វិញទៅមកលើវេទិការអង្គការសហប្រជាជាតិ។

        ឯកអគ្គរដ្ឋទូត Mohamed Reda Kamel El Taify បានស្វាគមន៍សមិទ្ធិដែលវៀត
ណាម​ទទួលបាន លើគ្រប់វិស័យនិងអះអាងថា អេហ្ស៊ីបជា​និច្ចកាល​មានបំណង
ចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺលើ​វិស័យ
សេដ្ឋកិច្ចពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ