វៀតណាមគាំទ្រផែនការរបស់អង្គការសហប្រជាជាតិស្តីពីសន្តិភាពសម្រាប់យេម៉ែន

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១៤ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីស្ថានភាពនៅយេម៉ែនក្នុងរយៈពេលមួយខែកន្លងមកនេះ។

វៀតណាមគាំទ្រផែនការរបស់អង្គការសហប្រជាជាតិស្តីពីសន្តិភាពសម្រាប់យេម៉ែន - ảnh 1 ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ  លោក Dang Dinh Quy 

ក្នុងកិច្ចប្រជុំនេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានស្វាគមន៍ ចំពោះការពន្យា បទ ឈប់បាញ់រយៈពេលមួយខែបន្ថែមទៀត និងអំពាវនាវឱ្យភាគីនានាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទ ឈប់បាញ់នេះ។ សមាជិកនានាបានសម្តែង ការព្រួយបារម្ភចំពោះការប្រកាសអំពីស្វ័យភាព នៅ ភាគខាងត្បូងនៃក្រុមប្រឹក្សា អន្តរកាលយេម៉ែនខាងត្បូង (STC) និងសម្តែងការគាំទ្រចំពោះអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន ក៏ដូចជា បញ្ជាក់ ពីតម្រូវការដើម្បីអនុវត្តកិច្ចព្រមព្រៀង Stockhom និង Riyadh។ ទន្ទឹមជាមួយគ្នានេះ សមាជិកទាំងអស់ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌និងបានសង្កត់ធ្ងនថា សហគមន៍អន្តរជាតិគួរតែរួមដៃគ្នា ដើម្បីជួយដល់ប្រទេសយេម៉ែនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ  លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះ ក្នុងនោះមានស្ថានភាពមនុស្សធម៌នៅយេម៉ែន និងគាំទ្រផែនការសន្តិភាព ៣ ចំណុច របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាយេម៉ែន។ ប្រធានក្រុមបេសក កម្ម វៀតណាមស្នើឲ្យភាគីទាំងអស់នៅយេម៉ែន បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងគាំទ្រដល់ការរៀបចំសន្និសីទ អ្នកសម្បទានសម្រាប់យេម៉ែននៅដើមខែមិថុនាឆ្នាំ ២០២០។ លោកក៏បានសង្កត់ធ្ងន់លើកាតព្វកិច្ចការពារ ជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ និងអំពាវនាវឱ្យភាគីនានាអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh យ៉ាងតឹងរឹង ក៏ដូចជា បន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយក្នុងនាមជាអន្តរការីអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ