វៀតណាមគាំទ្រដំណើរការសន្តិភាពដឹកនាំដោយប្រជាជនអាហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែមីនា (តាមម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៃប្រទេសអាហ្វហ្គានីស្ថាន និងសកម្មភាពនៃស្ថានបេសកកម្មផ្តល់ជំនួយ    គាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNAMA)។
វៀតណាមគាំទ្រដំណើរការសន្តិភាពដឹកនាំដោយប្រជាជនអាហ្គានីស្ថាន - ảnh 1សម័យប្រជុំតាមប្រព័ន្ធវីដេអូរបស់ អ.ស.ប ស្តីពីប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាមចំពោះដំណើរការសន្តិភាពដោយប្រជាជនអាហ្វហ្គានីស្ថានធ្វើជាម្ចាស់ ព្រមទាំងមានការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហឹង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្តែងនូវគោលបំណងថាគ្រប់ភាគីពាក់ព័ន្ធនានា អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនាពេលឆាប់ៗ ដើម្បីបង្កើតបរិយាកាសស្ថិរភាព និងអំណោយផលសម្រាប់ដំណើរការចរចាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ