តំណាងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រជុំតាមអ៊ិនធរណេតស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហព័ន្ធអារ៉ាប់ |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ភារៈធារីវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានអះអាងថា ឆ្លងកាត់បទពិសោធ នៃរយៈពេល៧៥ ឆ្នាំ AL មានសមត្ថភាពនិងតួនាទីសមស្របដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ជាពិសេសក្នុងការដោះស្រាយជម្លោះដែលមានជាយូរណាស់មកហើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខស្ថានភាពបច្ចុប្បន្ននៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ត្រូវមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាង AL និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិ រួមទាំងការពង្រឹងការផ្លាស់ប្តូររវាង AL និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិនៅក្នុងតំបន់ជម្លោះនិងតួនាទីរបស់ការិយាល័យតំណាងអង្គការសហប្រជាជាតិប្រចាំ AL។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍របស់អង្គការសហប្រជាជាតិ ដូចជាការគោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ លើសពីនេះទៀតវៀតណាមបានបន្តគាំទ្រដល់ការតស៊ូសុច្ចរិតរបស់ប្រជាជនប៉ាឡេស្ទីន ដោយគាំទ្រដំណោះស្រាយនៃរដ្ឋពីរ ប្រកបដោយសន្តិភាព ដោយមានព្រំដែន ១៩៦៧ ដែលក្នុងនោះ ក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន ពេលអនាគត៕