|
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc និងលោក Gonzalo Koncke Pizzorno ប្រធានគណៈប្រតិបតិ្តស្ថាប័នអំពីសមភេទនិងប្រគល់សិទ្ធិអំណាចសំរាប់នារីរបស់អង្គការសហប្រជាជាតិ
(រូបថត៖TTXVN)
|
(VOVworld) - នារសៀលថ្ងៃទី៨ ធ្នូ នៅទីស្ដីការក្រសួងការបរទេសវៀតណាម អនុ
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc បានទទួលជួបសន្ទនាជាមួយ
លោក Gonzalo Koncke Pizzorno ប្រធានគណៈប្រតិបតិ្តស្ថាប័នអំពីសមភេទនិង
ប្រគល់សិទ្ធិអំណាចសំរាប់នារីរបស់អង្គការសហប្រជាជាតិ (UN Women) ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។អនុរដ្ឋមន្រ្តី Ha Kim Ngoc បានអះ
អាងថា វៀតណាមចាត់ទុក UN Women ជាដៃគូអភិវឌ្ឍន៍សំខាន់ ព្រមទាំងវាយ
តំលៃខ្ពស់ចំពោះតួទាទីនិងការរួមវិភាគទានរបស់ស្ថានប័ននេះ ក្នុងការជួយឧបត្ថម្ភ
វៀតណាមលើការងារសមភេទនាពេលកន្លងទៅ។លោក Ha Kim Ngoc ក៏បានអះ
អាងថា វៀតណាមនឹងបន្តខំប្រឹងប្រែងអនុវត្តគោលដៅសហស្សវត្សនានានិងមាន
ការរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥
របស់អ.ស.ប។លោក Gonzalo Koncke Pizzornoបានសម្ដែងចំណាប់អារម្មណ៍ចំ
ពោះរាល់សមិទ្ធិរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយសមភេទនិង
ប្រគល់សិទ្ធិអំណាចសំរាប់នារី ជាពិសេសគឺការដែលវៀតណាមអនុម័តលើយុទ្ធ
សាស្ត្រជាតិអំពីសមភេទក្នុងដំណាក់កាល២០១១-២០២០ និងកម្មវិធីជាតិស្ដីពី សមភេទក្នុងដំណាក់កាល២០១១-២០១៥៕