(VOVworld)- វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០នឹងដើរឈានមុខបណ្តាប្រ
ទេសអាស៊ានលើវិស័យមានប្រៀបខ្លាំង។ នេះជាខ្លឹមសារដែលបានលើកយកមក ពិភាគ្សាក្នុងយុទ្ធសាស្ត្រទូទៅធ្វើសមាហរណកម្មអន្តរជាតិដល់ឆ្នាំ២០២០ ទស្សន វិស័យដល់ឆ្នាំ២០៣០ ដែលទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត។ តាម
នោះ គោលដៅទូទៅនៃការធ្វើសមាហរណកម្មអន្តរជាតិដល់ឆ្នាំ២០៣០ គឺរួម ចំណែកបង្កើនកម្លាំងពលំជាតិ ដើម្បីនាំប្រទេសជាតិក្លាយទៅជាប្រទេសឧស្សា ហកម្មតាមទិសទំនើបយ៉ាងឆាប់រហ័ស។
ស្តីពីកម្រិតធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ
២០២០ ដើរទាន់ជាមួយនឹងប្រទេសអាស៊ាន-6 និងដល់ឆ្នាំ២០២៥ រត់ទាន់បណ្តា
ប្រទេសអាស៊ាន-4 និងដល់ឆ្នាំ២០៣០ ដើរឈានមុខនៃក្រុមប្រទេសអាស៊ានលើ វិស័យដែលវៀតណាមមានប្រៀបខ្លាំង។
ដើម្បីសម្រេចបាននូវគោលដៅពោលខាងលើ វៀតណាមនិងអនុវត្តដោយ ព្រមៗគ្នារាល់ដំណោះស្រាយ ដូចជាកែប្រែយន្តការ កែទម្រង់រដ្ឋបាល កែលំអរ បរិស្ថានទាក់ទាញវិនិយោគជាដើម។ ក្នុងការធ្វើសមាហរណកម្មនយោបាយ
ការពារជាតិ សន្តិសុខ វៀតណាមនឹងជម្រុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់
ទំនងជាមួយដៃគូ ជាពិសេសគឺដៃគូមានសារៈសំខាន់ពិសេស និងសកម្មចូលរួម បណ្តាយន្តការពហុភាគីជាដើម៕